Adele ប្រឈម​នឹង​ការ​បាត់សំឡេងដើម​

  • 2017-07-03 07:11:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រគំតន្ត្រី​របស់​ តារា​ចម្រៀង​ម្ចាស់​បទ​ "Hello” ត្រូវ​សម្រេច​លុប​ចោល​ភ្លាមៗ​ បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ​ មាន​បញ្ហា​ធ្ងន់ធ្ងរ​ទាក់ទង​នឹង​បំពង់​សំឡេង។

តារា​ចម្រៀង​អង់គ្លេស​ Adele បាន​ប្រគំតន្ត្រី​ទេសចរណ៍​ជុំវិញ​ពិភពលោក​ តាំង​ពី​ឆ្នាំ​ ២០១៦​ ដោយ​មាន​រហូត​ទៅ​ដល់​ ១២១​ ដង​មក​ហើយ​ ហើយ​នៅ​សល់​តែ​ ២​ដង​ទៀត​នឹង​បញ្ចប់​ជា​ស្ថាពរ​ ប៉ុន្តែ​គួរ​ឲ្យស្ដាយ​ស្រាប់​តែ​មាន​រឿង​បែប​នេះ​កើត​ឡើង។ កាល​ពី​សប្ដាហ៍​ថ្មីៗ​នេះ​ នាង​បាន​ត្អូញត្អែរ​ពី​បញ្ហា​បំពង់ក​របស់​នាង​ ដល់​ថ្នាក់​យក​ទឹកឃ្មុំ​ទៅ​ក្រេប​ដល់​លើ​ឆាក​ថែម​ទៀត​ផង។

ថ្លែង​លើ​គណនី​ Twitter នាង​ក៏​បាន​សរសេរ​សារ​មួយ​ដ៏​វែង​ ជា​ការសុំអភ័យ​ទោស ទៅ​កាន់​អ្នក​គាំទ្រ​របស់​ខ្លួន​ទាំង​អស់​ ក្នុង​ការ​ដែល​អាក់ខាន​ និង​ត្រូវ​លុប​ចោល​ការ​ប្រគំតន្ត្រី។

គួរ​រំឭក​ផង​ដែរ​កាល​ពី​ឆ្នាំ​ ២០១១​ Adele ក៏​បាន​ជួប​បញ្ហា​ប៉ះពាល់​សំឡេង​ រហូត​មាន​ឈាម​ហូរ​ចេញ​ពី​បំពង់​ក​ទៀត​ ហើយ​ពេល​នោះ​នាង​ក៏​បាន​លុប​ចោល​ការ​ប្រគំ​តន្ត្រី​ទេសចរណ៍​ ហើយ​ក៏​ត្រូវ​រៀន​ច្រៀង​ស្ទីល​បែប​ថ្មី​ទៀត​ដែរ។ ពេល​នេះ​ Adele ត្រូវ​មក​ជួប​រឿង​នេះ​ជា​ថ្មី​ ហើយ​អាច​មាន​កម្រិត​ធ្ងន់​ជាង​ លើក​មុន​ទៀត​ក៏​ថា​បាន៕

ចុចអាន៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី