Arsenal ខិត​ជិត​ទិញ​បាន Lacazette ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​របស់​ក្លឹប

  • 2017-07-03 07:42:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​កាំភ្លើង​ធំ Arsenalបាន​យល់​ព្រម​តម្លៃ​ជាមួយ​ក្លឹប​បារាំង​ Lyon ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Alexandre Lacazette ក្នុង​តម្លៃ​បំបែក​កំណត់ត្រា​របស់​ក្លឹប​៤៤​លាន​ផោន។

តម្លៃ​នេះ​ថ្លៃ​ជាង​ Arsenal ធ្លាប់​ចំណាយទិញ​កីឡាករ​អាល្លឺម៉ង់  Mesut Ozil ពី​​ក្រុម Real Madrid កាល​ពី​ឆ្នាំ​២០១៣ ក្នុង​តម្លៃ​​​៤២,៥​លាន​ផោន​​ ហើយ​ការ​​ផ្ទេរ​ជា​ផ្លូវការ​អាច​កើត​ឡើង​នៅ​៤៨​ម៉ោង​ទៀត បន្ទាប់​ពី Lacazette ហោះ​ទៅ​ទីក្រុង​ឡុងដុង​ដើម្បី​ពិនិត្យ​សុខភាព។

តាម​ពិត​ទៅ កាំភ្លើង​ធំ​ធ្លាប់​បរាជ័យ​​​​​ម្ដង​ហើយ​ការ​ពី​ឆ្នាំ​មុន ក្នុង​ការ​តាម​ទិញ​កីឡាករ​បារាំង​រូប​នេះ ដោយ​ពេល​នោះ​បាន​ដាក់​សំណើ​២៩​លាន​ផោន ក្រោយ​មក​នៅ​រដូវ​ក្ដៅ​នេះ​​ក៏​បាន​ដាក់​សំណើ​ម្ដង​ទៀត​៣៩,៥​លាន​ផោន តែ​ ​Lyon ច្រាន​ចោល​ជា​ថ្មី។ លុះ​ចុងក្រោយ​នេះ​ទើប​និយាយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​​លោក Jean-Michel Aula ដែល​ជា​ម្ចាស់​ក្លឹប ​Lyon៕ ​

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ