ពិតជាភ្ញាក់ផ្អើល! Barack Obama លើកក្រុម SHINee មកនិយាយក្នុងសន្និបាតមួយ
- 2017-07-04 01:30:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពិតជាភ្ញាក់ផ្អើល! Barack Obama លើកក្រុម SHINee មកនិយាយក្នុងសន្និបាតមួយ
ចន្លោះមិនឃើញ
អតីតប្រធានាធិបតី Barack Obama បានបង្កើតឲ្យមានរឿងភ្ញាក់ផ្អើលមួយ ក្នុងពេលដែលលោកបានចូលរួម និងថ្លែងសុន្ទរកថានៅសន្និបាតប្រចាំឆ្នាំលើកទី ៨ ដែលមានឈ្មោះ "Asian Leadership Conference” ក្នុងក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង។
ថ្ងៃទី ០៣ ខែកក្កដា ម្សិលមិញ លោក Obama បានធ្វើឲ្យអ្នកចូលរួម និងបណ្ដាញសារព័ត៌មានភាគច្រើនចាប់អារម្មណ៍ខ្លាំង នៅពេលលោកឡើងថ្លែងសុន្ទរកថា និងនិយាយពីក្រុមចម្រៀងដ៏ល្បីរបស់កូរ៉េខាងត្បូង SHINee។
ដំបូងឡើយលោកគ្រាន់ចាប់ផ្ដើមធ្វើកិច្ចស្វាគមន៍ទៅកាន់អ្នកចូលរួម ដោយនិយាយ "សួស្ដី” ជាភាសាកូរ៉េ និងបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា៖ "នៅពេលខ្ញុំនៅជាប្រធានាធិបតីសហរដ្ឋអាមេរិក ខ្ញុំបានមកធ្វើទស្សនកិច្ចនៅក្នុងទីក្រុងសេអ៊ូល ៤ដង។ ក្រោយមកខ្ញុំចេះតែមានអារម្មណ៍ថា ចង់មកលេងប្រទេសកូរ៉េខ្លាំងជាងកន្លែងណាទាំងអស់។ មួយវិញទៀត ខ្ញុំនឹងពង្រឹងចំណងមិត្តភាពរបស់កូរ៉េ-អាមេរិកឲ្យកាន់តែរឹងមាំបន្ថែមទៀត ហើយខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាឲ្យដឹងថា ខ្ញុំចូលចិត្តញ៉ាំគីមឈី និងប៊ុលកូគី កម្រិតណា”។
បន្ទាប់មកទៀតនៅពេលនិយាយដល់ជាងពាក់កណ្ដាលហើយ លោកបានលើកឈ្មោះក្រុម SHINee មកនិយាយថា៖ "កុនល្បីៗជាច្រើន ត្រូវបានផលិតនៅប្រទេសកូរ៉េ ហើយយុវវ័យអាមេរិកជាច្រើនកំពុងរៀនភាសាកូរ៉េ ដើម្បីយល់ពីក្រុម SHINee ឲ្យបានច្រើន។ ជាមួយគ្នានេះដែរ ខ្ញុំក៏ធ្លាប់ឮថា ក្រុមចម្រៀង SHINee ចូលចិត្តបឺហ្គឺរបស់អាមេរិក In-N-Out ណាស់”។
តាមរយៈសម្ដីរបស់លោក Obama នេះពិតជាធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ខ្លាំងណាស់ ជាពិសេសអ្នកគាំទ្ររបស់ក្រុម SHINee ព្រោះមិនត្រឹមតែស្គាល់ក្រុមនេះទេ លោកថែមទាំងបានដឹងពីចំណង់ចំណូលចិត្តរបស់ពួកគេទៀត៕
ចុចអាន៖
ទស្សនាក្រុមប្រុសសង្ហាទាំង ៨ សម្ដែងបទរបស់ TVXQ តើក្រុមណារាំឡូយជាង?
មិនគួរឲ្យជឿ! អ្នកគាំទ្រកម្មវិធី Produce 101 សុខចិត្តធ្វើរឿងដ៏អាក្រក់មួយព្រោះ...