នួន បូរី ប្រាប់កម្រិតរបស់ U22 កម្ពុជាពេលលេងនៅមីយ៉ាន់ម៉ា
- 2017-07-04 02:12:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នួន បូរី ប្រាប់កម្រិតរបស់ U22 កម្ពុជាពេលលេងនៅមីយ៉ាន់ម៉ា
ចន្លោះមិនឃើញ
ខ្សែបម្រើរបស់ក្លឹបប៉ូលិស និងជាកីឡាករជម្រើសជាតិ U22 កម្ពុជា នួន បូរី ប្រាប់ពីកម្រិតនៃក្រុមរបស់ខ្លួនដែលបានលេងនៅប្រទេសមីយ៉ាន់ម៉ាក្នុងពានរង្វាន់ KBZ Bank Cup 2017 កាលពីពេលថ្មីៗនេះ។
ក្រុមយុវជនក្រោមអាយុ ២២ឆ្នាំកម្ពុជាបានមកដល់ទឹកដីកំណើតកាលពីយប់មិញនេះ ក្រោយបំពេញភារកិច្ចប្រកួតពានរង្វាន់ខាងលើ។ ក្នុងការចូលលេងជាមួយមិត្តរួមក្រុមកីឡាករមានដើមកំណើតមកពីខេត្តកណ្ដាលរូបនេះបានឲ្យដឹងថា ទម្រង់លេងរបស់ក្រុម U22 កម្ពុជានាប្រកួតទី១ គឺមិនបានល្អទាល់តែសោះពិសេសលេងមិនបានយល់ចិត្តគ្នា។ ប៉ុន្តែនាប្រកួតទី២ដែលប៉ះជប៉ុនគឺកម្ពុជាហាក់លេងយល់ចិត្តគ្នាបានល្អប្រសើរជាងប្រកួតទី១។
ខ្សែបម្រើជម្រើសជាតិកម្ពុជារូបនេះបន្ថែមថា ទម្រង់លេង U22 មិនបានល្អគឺមកពីការប្រមូលផ្ដុំមានរយៈពេលខ្លីពេកគឺត្រឹម៣ថ្ងៃមុនចេញដំណើរទៅមីយ៉ាន់ម៉ា។ ទោះជាលទ្ធផលមិនល្អបែបនេះក្ដីរូបគេមើលឃើញថា ពានរង្វាន់ខាងលើគ្រាន់តែជាការប្រកួតធ្វើតេស្តកីឡាករតែប៉ុណ្ណោះ។
សូមបញ្ជាក់ថា បីប្រកួតរបស់ U22 កម្ពុជានៅមីយ៉ាន់ម៉ាគឺចាញ់ទាំងអស់គឺចាញ់ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ៤-១ ប្រកួតទី២ចាញ់ U22 សាកលវិទ្យាល័យជប៉ុន ៥-១ និងប្រកួតទី៣ ចាញ់ U22 ហុង កុង ១-០៕