មហាជនផ្ទុះកំហឹងចំពោះរឿងថ្មីរបស់ ឈិន ឡុង ព្រោះលោកដើរតួជាជនជាតិវៀតណាម
- 2017-07-04 04:01:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាជនផ្ទុះកំហឹងចំពោះរឿងថ្មីរបស់ ឈិន ឡុង ព្រោះលោកដើរតួជាជនជាតិវៀតណាម
ចន្លោះមិនឃើញ
គ្រាន់តែ "Trailer” រឿងថ្មីរបស់តារាសម្ដែងដ៏ល្បីប្រចាំទ្វីបអាស៊ី Jackie Chan (ឈិន ឡុង) ដែលមានចំណងជើងថា "The Foreigner” ចេញភ្លាម គឺមានការសាទរគាំទ្រខ្លាំងមិនធម្មតា ប៉ុន្តែក៏មានមតិរិះគន់ច្រើនដែរ។
រឿងនេះលើកយកមកផលិត ដោយផ្អែកតាមប្រលោមលោកឆ្នាំ ១៩៩២ មានចំណងជើងថា "The Chinaman” ដែលជាស្នាដៃនិពន្ធរបស់លោក Stephen Leather ហើយដឹកនាំរឿងដោយលោក Martin Campbell ជាពិសេសជាការផលិត និងសម្ដែងផ្ទាល់ដោយកំពូលតារាក្បាច់គុន ឈិនឡុង។ ដោយឡែក តួអង្គដែល ឈិនឡុង ត្រូវដើរតួ គឺខុសពីតួវាយតប់បែបកំប្លែងពីមុនៗដែលធ្លាប់សម្ដែង មានន័យថាក្នុងរឿងនេះ លោកត្រូវដើរតួជាមនុស្សប្រុសម៉ឺងម៉ាត់ហ្មត់ចត់ មិនចេះលេងសើចឡើយ ហើយក៏មានឈុតឆាកប្រយុទ្ធ បាញ់ប្រហារច្រើនដែរ។
ស្របពេលមានចំនួនអ្នកគាំទ្រជាច្រើនទន្ទឹងរង់ចាំទស្សនាភាពយន្តមួយនេះ ក្នុងនោះក៏មានមហាជនខ្លះសម្ដែងការមិនពេញចិត្តច្រើនដែរ។ ចំណុចដែលពួកគេមិនអាចទទួលយកបាននោះ គឺតួឈិនឡុង ក្នុងរឿងនោះ គឺជាជនជាតិវៀតណាម។ ដោយសារក្នុង Trailer មានឈុតមួយបានបង្ហាញពីលិខិតឆ្លងដែន ដែលមានបញ្ជាក់អត្តសញ្ញាណច្បាស់ ថាជាជនអន្តោប្រវេសន៍វៀតណាម ឈ្មោះ Ngoc Minh Quanដែលឆ្លងដែនមកកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ នេះបើតាមវិបសាយ Nextshark បានចុះផ្សាយ។
ប្រភពដដែលបានបន្តថា ទោះជាយ៉ាងណាក៏ដោយ អ្នកតំណាងខាងក្រុមការងារផលិតភាពយន្តមួយនេះ បានបង្ហើបថា តួអង្គរបស់ឈិនឡុង គឺជាជនជាតិចិនទេ ហើយវាអាចជាអាថ៌កំបាំងមួយទាក់ទងនឹងអត្តសញ្ញាណពិតរបស់វីរបុរសក្នុងរឿង ដែលធ្វើឲ្យមហាជនកាន់តែចង់តាមដានទស្សនា៕
ចុចអាន៖
ឈិន ឡុង នៅតែខ្លាំងមិនធម្មតាក្នុង Trailer រឿងថ្មី THE FOREIGNER
ឈិនឡុង ទប់ទឹកភ្នែកមិនជាប់ ពេលរំលឹករឿងលំបាកខ្លះជាមួយបងប្អូនរួមក្រុម