កម្មវិធី​ទាំង​នេះ​ហើយ ដែល​គេ​ប្រើ​ដើម្បី​ផលិត​រឿង​ហូលីវូដ​​ល្បីៗ

  • 2017-07-04 23:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​មនុស្ស​ជា​ច្រើន​ប្រហែល​ជា​ចង់​ហើយ​ថា​ក្នុង​សង្វាក់​ផលិតកម្ម​​ផលិត​​ខ្សែ​ភាព​យន្ត​ហូលីវូដ​ តើ​ក្រុម​ការងារ​មួយៗ​បាន​ប្រើ​ប្រាស់​កម្មវិធី​អ្វី​ខ្លះ ទើប​អាច​បង្កើត​ចេញ​ជា​​ Effect ស្អាតៗលក្ខណៈ​ 3D ឬ ធ្វើ​ជា​រូប​តុក្កតា​ជា​ដើម។

អ្នក​ជំនាញ​ខាង​ផ្នែក​ភាព​យន្ត​មួយ​រូប​ដែល​មាន​គណនី​ Quora ​ឈ្មោះ​ KC McLaughlin បាន​ឆ្លើយ​តប​នឹង​សំនួរ​ខាង ដូច​ត​ទៅ​នេះ៖

#សម្រាប់​ការ​កាត់​ត

Avid Media Composer

@ Avid Media Composer ៖ នេះ​ជា​កម្មវិធី​ដ៏​ពេញ​និយម​មួយ​នា​ពេល​បច្ចុប្បន្ន​ដែល​គេ​បាន​ប្រើ​សម្រាប់​កាត់​ត​ប្លង់​នីមួយៗ​នៅ​ក្នុង​ដំណើរ​ការ​ផលិត​ភាព​យន្ត​ហូលីវូដ។

@ EditShare Lightworks ៖ Lightworks ក៏​ធ្លាប់​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​ដែល​ដើរ​ទន្ទឹម​នឹង​ Avid ប៉ុន្តែ​ប្រជាប្រិយភាព​របស់​វា​បាន​ធ្លាក់​ចុះ​មិន​ដូច​ពី​មុន​ឡើយ។

@ Adobe Premiere ៖ Premiere ពេញ​និយម​ច្រើន​សម្រាប់​​​ផលិតកម្ម​មិន​មែន​បែប​ហូលីវូដ ប៉ុន្តែ​ក៏​មាន​ភាពយន្ត​ល្បីៗ​ដូច​ជា​ Deadpool ចេញ​ផ្សាយ​ឆ្នាំ ២០១៦ បាន​ប្រើ​កម្មវិធី​នេះ​ដើម្បី​កាត់​ត​ប្លង់។

@ Apple Final Cut ៖ ធ្លាប់​ជា​កម្មវិធី​ល្បី​មួយ​ដែរ ប៉ុន្តែ​ប្រជាប្រិយភាព​បាន​ធ្លាក់​ចុះ​វិញ។ បច្ចុប្បន្ន​នេះ​ទទួល​បាន​ការ​ពេញ​និយម​ពី​សំណាក់​ក្រុម​អ្នក​ផលិត​កុន​ឯករាជ្យ។

#ការ​លេង​ Effect បែប​ 3D

The Foundry Nuke

@ The Foundry Nuke ៖ Nuke ជា​កម្មវិធី​ស្តង់ដារ​​ក្នុង​សហគ្រាស​ភាពយន្ត​សម្រាប់​ការ​បង្កើត​ Effect បែប​ 3D ដូច​ពិតៗ។ កម្មវិធី​នេះ​ត្រូវ​គេ​ប្រើ​សម្រាប់​ស្ទើរ​គ្រប់​ភាពយន្ត​ហូលីវូដ និង កម្មវិធី​ទូរទស្សន៍​ជា​ច្រើន។

@ Adobe After Effects ៖ After Effects ពេញ​និយម​សម្រាប់​ក្រុម​ផលិត​កុន​ឯករាជ្យ​ច្រើន​ជាង​ និង សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ប៉ុន្តែ​ត្រូវ​បាន​គេ​ប្រើ​តិច​តួច​បំផុត​ក្នុង​វិស័យ​ភាពយន្ត​ហូលីវូដ។

@ Blackmagic Fusion ៖ Fusion ក៏​ជា​ជម្រើស​កម្មវិធី​ដ៏​ពេញ​និយម​មួយ​សម្រាប់​ភាពយន្ត​ហូលីវូដ ហើយ​ការ​ទិញ​យក​កម្មវិធី​ Fusion របស់​ក្រុមហ៊ុន​ Blackmagic កាន់​តែ​ធ្វើ​ឲ្យ​កម្មវិធី​នេះ​ទទួល​បាន​ការ​គាំទ្រ​ច្រើន។

#កែ​ពណ៌

Blackmagic Davinci Resolve

@ Blackmagic Davinci Resolve ៖ គ្រប់​គ្នា​សុទ្ធ​តែ​ប្រើ​កម្មវិធី​ Resolve ហើយ​ប្រហែល​ជា​មាន​ផលិត​កម្ម​ភាពយន្ត​ធំៗ​មួយ​ចំនួន​តូច​ប៉ុណ្ណោះ​ដែល​ប្រើ​កម្មវិធី​ផ្សេង​ដូច​ SpeedGrade ក្រៅ​ពី​នោះ​គឺ​​ប្រើ​ Resolve។

#3D

Autodesk Maya

@ Autodesk Maya ៖ Maya ជា​កម្មវិធី​ 3D ពេញ​និយម​ជាង​គេ។ វិចិត្រករ​ 3D ភាគ​ច្រើន​ត្រូវ​បាន​បង្វឹក​ដោយ​ប្រើ​កម្មវិធី​ Maya នេះ​ឯង។

@ Autodesk 3Ds Max ៖ សម្រាប់​ក្រុម​ផលិត​កុន​ឯករាជ្យ​ និង ការ​ផលិត​ហ្គេម គេ​និយម​ប្រើ​ 3Ds Max ជាង ប៉ុន្តែ​​ក៏មាន​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ប្រើ​កម្មវិធី​នេះ​ដែរ។

@ Side Effects Houdini ៖ Houdini ជា​កម្មវិធី​ដ៏​ល្អ​ប្រើ​សម្រាប់​ច្នៃ​ម៉ូដែល​នៃ​ការ​បំផ្ទុះ និង ការ​កម្ទេច​ជា​ដើម។

#ការ Render

Pixar Renderman

@ Pixar Renderman ៖ Renderman ផលិត​ឡើង​ជា​ពិសេស​សម្រាប់​ការ​ធ្វើ​តុក្កតា​ 3D ដោយ​ក្រុមហ៊ុន Pixar ប៉ុន្តែ​ក៏​ពេញ​និយម​សម្រាប់​ការ​ Render ដែរ។

@ V-Ray ៖ ពេញ​និយម​សម្រាប់​ការ​ Render លើ​ GPU ល្បឿន​លឿន៕

ចុចអាន៖

​​​

ប្រភព៖ Quora   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី