មក​ស្គាល់​លោក​តា​តារា​ម៉ូដែលអាយុ​ជិត ១សតវត្សហើយ តែ​រាង​នៅ​តែ​អេម!

  • 2017-07-04 23:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​តា​តារា​ម៉ូដែល​មាន​វ័យ​ចាស់​ជាង​គេ​ជនជាតិ​ចិន​ម្នាក់​ បាន​ធ្វើ​ឲ្យ​ពិភពលោក​ចាប់​អារម្មណ៍​ជា​ខ្លាំង​ នៅ​ពេល​លោក​ជាន់​ឆាក​ ឡើងបង្ហាញ​ម៉ូដ​ដ៏​ទាក់ទាញ​នា​ពេល​កន្លង​មក។

លោក​តា Wang Deshun មាន​អាយុ​ ៨១​ឆ្នាំ​ ហើយ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​បុរស​វ័យ​ចាស់​ដែល​មាន​រូបរាង​អស្ចារ្យ​ជាង​គេ​ក្នុង​ប្រទេស​ចិន​ បន្ទាប់​ពី​លោក​ដើរ​បង្ហាញ​ម៉ូដ​ដោយ​ដោះអាវ​ក្នុងកម្មវិធី​បង្ហាញ​ម៉ូដ​មួយ​កាល​ពី​ឆ្នាំ​ ២០១៥។ ដោយសារ​សាច់​ដុំ​នៅ​តែ​ហាប់​ណែន​ ជាមួយ​ពុកមាត់​ និង​សក់​ស​វែង​ លោក​ទទួល​បាន​ការ​ចាប់អារម្មណ៍​ជា​ច្រើន​ជុំវិញ​ពិភពលោក។

ផ្អែក​តាម​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី​ "GQ Magazine” លោក Wang Deshun បាន​ប្រាប់ថា ខ្លួន​ចាប់​ផ្ដើម​ហាត់​ប្រាណ​តាំង​ពី​អាយុ​ ៥០​ឆ្នាំ​មក​ម្ល៉េះ។ តាំង​ពី​ពេល​នោះ​មក​ លោក​តា​តែង​ទម្លាប់​ហាត់​ប្រាណ​រៀង​រាល់​ថ្ងៃ​ ដើម្បី​មាន​សុខភាព​ផ្លូវ​ចិត្ត​ និង​ផ្លូវ​កាយ​មាំមួន ហើយ​លោក​អាច​ទទួល​ទាន​អ្វី​ក៏​បាន​តាម​ចិត្ត​ចង់។

ចាត់​ទុក​ថា​ជា​ ទម្លាប់​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់​គ្នា​ មិនថា​វ័យ​ក្មេង​ ឫ​ចាស់​ទេ​ គួរ​អនុវត្ត​លំហាត់​ប្រាណ​ឲ្យ​បាន​ទៀងទាត់​ បើ​ទោះ​ជា​មិន​ត្រូវ​ការ​រាង​ស្អាត​ ប៉ុន្តែ​អ្នក​នឹង​ទទួល​បាន​សុខភាព​ល្អ​ និង​អារម្មណ៍​ស្រស់ស្រាយ​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី