ប៊ី សុធារី នឹង​ក្លាយ​ជា​​បវរកញ្ញា​ចក្រវាល​ដំបូង​បង្អស់តំណាង​កម្ពុជា​

  • 2017-07-05 08:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រុមហ៊ុន Arise Agency បាន​ឲ្យ​ដឹង​ថា​កញ្ញា​ឯក​កម្ពុជា​ ប៊ី សុធារី នឹង​តំណាង​ឲ្យ​កម្ពុជា​ចូល​រួម​ប្រកួត​កម្មវិធី "កញ្ញា​ឯក​ចក្រវាល" ឬ "Miss Universe Internal ២០១៧"។ ​

លោក រ៉ូមៀ លីបូអន នាយក​គ្រប់គ្រង​ក្រុមហ៊ុន Arise Agency និង​ជា​អ្នក​រៀប​ចំ​កម្មវិធី "កញ្ញាឯកកម្ពុជា សម្រស់​នៃ​ព្រះ​រាជា​ណាចក្រ​ខ្ញុំ​" បាន​ទទួល​សិទ្ធិ​ជា​អ្នក​ដឹក​នាំ​ចាត់​ចែង​ ថ្នាក់​ជាតិ​សម្រាប់​ប្រទេស​កម្ពុជា ក្នុង​ចំណោម​អ្នក​រៀ​ប​ចំ​កម្មវិធី​ប្រឡង​បវរកញ្ញា​ចក្រវាល បាន​​ឲ្យ​ដឹង​ថា​នេះនឹង​ជា​ការ​ចាប់​ផ្តើម​លើក​ដំបូង​របស់​កម្ពុជា​​នៅ​ក្នុង​កម្មវិធី​បវរកញ្ញា​ចក្រវាល​ឆ្នាំ២០១៧ ដោយ​​មាន​កញ្ញាឯកកម្ពុជា២០១៦ ប៊ី សុធារី ជា​តំណាង។

ប៊ី សុធារី

ជា​មួយ​គ្នា​នោះ ប​វរ​កញ្ញាឯក​ខ្មែរមាន​ស្រុក​កំណើត​មក​ពី​រាជ​ធានី​ភ្នំពេញ​លើក​ឡើង​ថា៖ "នាង​ខ្ញុំ​ពិត​ជា​រំភើប​ខ្លាំង​ណាស់​ក្នុង​ការ​តំណាង​ឲ្យ​ប្រទេស​ជាទី​ស្រឡាញ់​របស់​នាង​ខ្ញុំ​ទៅ​ចូល​រួម​ប្រឡង​បវរកញ្ញា​ចក្រវាល។ នាង​ខ្ញុំ​នឹង​ខំ​ប្រឹងប្រែង​ឲ្យ​​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ពី​ភាព​ស្រស់​ស្អាត​ពិត​របស់​នារី​កម្ពុជា ​ហើយ​ពិភព​លោក​នឹង​ដឹង​បន្ថែម​អំពី​ប្រទេស​របស់​យើង "។

បច្ចុប្បន្ន​​កញ្ញា​កំពុង​ហ្វឹកហាត់​យ៉ាង​ទូលំទូលាយ​សម្រាប់​ត្រៀម​រៀប​ចំ​ទៅ​ប្រកួត​ដែល​កាល​បរិច្ឆេទ​ និង​ទីកន្លែង​នឹង​ត្រូវ​បាន​ប្រកាស​ឆាប់ៗ​នេះ។

អត្ថបទ៖ សុខណា