មិនធម្មតា! មួយឈុតនេះ ដួង ម៉ានិច ទិញនៅក្នុងស្រុកផងក្រៅស្រុកផង ឯតម្លៃវិញកប់​

  • 2017-07-05 10:06:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​ឈុត​ពណ៌​ខ្មៅ​រំ​លេច​ដោយ​ស្បៃ​រោម​សត្វ​ផង​នោះ​ តារា​សម្ដែង​ដែល​ល្បី​ខាង​ស្លៀក​សិច​ស៊ី​​ ​ ដួង ម៉ានិច​ បាន​​ចំណាយ​អស់​ក្បែរ​ ៣ ០០០ ដុល្លារ​អាមេរិក​ ទៅ​លើ​​សម្លៀកបំពាក់​មួយ​ឈុត​នេះ ក្នុង​ថ្ងៃ​ខួប​កំណើត​​ តារា​ពូកែ​វោ​ហា​រធ្វើ​ឱ្យ​គេ​សើច​ស្ទើរ​​គ្រប់​ពេល ម៉ា​ដូណា។

តារា​ស្រី​វ័យ​ក្មេង​ដែល​កំពុង​ត្រូវ​ប៉ាន់​ក្នុង​វិស័យ​ភាព​យន្ត​ កញ្ញា ដួង ម៉ានិច បាន​​​​​​​បង្ហើប​ប្រាប់​ Sabay ឱ្យ​ដឹង​ថា ឈុត​ចូល​រួម​ខួប​កំណើត​ម្ដង​នេះ​​នាង​ទិញ​ថ្ងៃ​ផ្សេង​គ្នា​ ហើយ​មាន​ខ្លះ​​ទិញ​នៅ​បរទេស​ផង​។

នាង​បាន​រៀប​រាប់​ថា រ៉ូប​ដែល​នាង​ស្លៀក​បូក​រួម​ទាំង​ស្បៃ​រោម​សត្វ​នេះ​​គឺ​មាន​តម្លៃ​ជាង​៤០០ដុល្លារ​ រីឯ​កាបូប​វិញ​មាន​តម្លៃ​ ២ ៥០០ដុល្លារ ហើយ​ស្បែក​ជើង​វមាន​តម្លៃ​៦០​ដុល្លារ។​​​ "របស់​ទាំង​អស់​ហ្នឹង​ទិញ​ថ្ងៃ​ផ្សេង​គ្នា កាបូប​ ២ ៥០០ដុល្លារ ស្បែក​ជើង​ ៦០ដុល្លារ​ រ៉ូប​ ៤រយ​ដុល្លារ​ជាង​"​៕

អត្ថបទៈ ប៉ូ សាគុន

អត្ថបទថ្មី