ពាក្យ​ស្លោក​សម្រាប់​ស្មាតហ្វូន​កំពូលៗ ដែល​អ្នក​មិន​ធ្លាប់​ដឹង

  • 2017-07-05 23:30:00
  • ចំនួនមតិ

ចន្លោះមិនឃើញ

អ្វី​ដែល​គេ​ចាប់​អារម្មណ៍​​លើ​ស្មាតហ្វូន​កំពូលៗ​ជំនាន់​ថ្មី​​គឺ​នៅ​ត្រង់​សមត្ថភាព​ និង រូបរាង​របស់​វា។ ​ មាន​ភាគ​តិច​ណាស់​ដែល​ចាប់​អារម្មណ៍​លើ​ពាក្យ​ស្លោក​ដែល​ប្រើ​សម្រាប់​ផ្សព្វផ្សាយ​ស្មាតហ្វូន​ទាំង​នោះ។ ខាង​ក្រោម​ជា​ការ​ប្រមូល​ផ្ដុំ​ពាក្យ​ស្លោក​ដែល​​ក្រុមហ៊ុន​ល្បី​មួយ​ចំនួន​ក្នុង​ពិភពលោក​ប្រើ​លើ​ស្មាតហ្វូន​របស់​ខ្លួន៖

@Galaxy S8/S8+ ៖ ស្មាតហ្វូន​អេក្រង់​មាន​ស៊ុម​ស្ដើង​នេះ​បាន​ប្រកាស​ចេញ​កាល​ពី​​ថ្ងៃ​ទី ២៩ ខែ​មីនា ឆ្នាំ ២០១៧ ជា​មួយ​ពាក្យ​ស្លោក​ថា "Unbox Your Phone” មាន​ន័យ​ថា​ "បើក​ប្រអប់​ទូរសព្ទ​"។​

@iPhone 7/7 Plus ៖ ប្រកាស​ចេញ​នៅ​ថ្ងៃ​ទី ៧ ខែ​កញ្ញា ឆ្នាំ ២០១៦ ជា​មួយ​ពាក្យ​ស្លោក​ថា "This is 7” មាន​ន័យ​ថា "នេះ​គឺ​ ៧"។

@OnePlus 5 ៖ ស្មាតហ្វូន​ដែល​មតិ​ភាគ​ច្រើន​ថា​ចម្លង​រាង​តាម​ iPhone 7 នេះ​បាន​ប្រកាស​ចេញ​កាល​ពី​ថ្ងៃ​ទី ២២ ខែ​មីនា ឆ្នាំ ២០១៧ ដោយ​ប្រើ​ពាក្យ​ស្លោក​ថា "Dual Camera. Clearer Photos.” មាន​ន័យ​ថា "កាមេរ៉ា​ភ្លោះ រូបភាព​ច្បាស់​ជាង​មុន"។

@Sony Xperia XZ Premium ៖ ជា​ស្មាតហ្វូន​ដំបូង​​គេ​មាន​អេក្រង់​កម្រិត 4K HDR ប្រកាស​ចេញ​នៅ​អំឡុង​ចុង​ខែ​កុម្ភៈ ឆ្នាំ ២០១៧ នេះ​ ដែល​មាន​ប្រើ​ពាក្យ​ស្លោក​ថា "Everything becomes Wow” មាន​ន័យ​ថា "អ្វី​គ្រប់​យ៉ាង​ក្លាយ​ជា​អស្ចារ្យ”។

@Huawei P10/P10 Plus ៖ ស្មាតហ្វូន​នេះ​ក៏​បាន​ប្រកាស​ចេញ​នៅ​អំឡុង​ចុង​ខែ​កុម្ភៈ​ឆ្នាំ​ ២០១៧ ដូច​ XZ Premium ដែរ ដោយ​បាន​ប្រើ​ពាក្យ​ស្លោក​ផ្សព្វផ្សាយ​ថា "Make Every Shot a Cover Shot” មាន​ន័យ​ថា "ធ្វើ​ឲ្យ​រូប​គ្រប់​សន្លឹក​ក្លាយ​ជា​រូប​អស្ចារ្យ”។

@LG G6 ៖ បាន​បង្ហាញ​វត្តមាន​នៅ​ថ្ងៃ​ទី ២៦ ខែ​កុម្ភៈ​ឆ្នាំ ២០១៧ កន្លង​ទៅ ដោយ​​មាន​ពាក្យ​ស្លោក​ថា "The big screen, that fits in your hand” មាន​ន័យ​ថា "អេក្រង់​ធំ​ដែល​ល្មម​នឹង​ដៃ​អ្នក”។

@HTC U11 ៖ ជា​ស្មាតហ្វូន​មាន​មុខងារ​ពិសេស​ច្របាច់​ដើម្បី​បញ្ជា​ដោយ​បាន​បង្ហាញ​ខ្លួន​ថ្ងៃ​ទី ១៦ ឧសភា​ ឆ្នាំ ២០១៧ ជា​មួយ​ពាក្យ​ស្លោក "Squeeze for the Brilliant U” មាន​ន័យ​ថា "ច្របាច់​ដើម្បី​បាន​ភាព​អស្ចារ្យ"៕

ចុចអាន៖

​​


ប្រភព៖ Wikipedia ប្រែ​សម្រួល៖ សុខហេង