ដំណឹង​អាក្រក់​​​គ្រប់​គ្នា​មិន​ចង់​ឮ​ពី Note 8 បាន​លេច​ចេញ​ទៀតហើយ​

  • 2017-07-04 02:56:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​លេច​ចេញ​ដំណឹង​ថ្មីៗ​ជា​ច្រើន​ទាំង​អំពី​ iPhone 8 និង Galaxy Note 8 ហើយ​ម្សិល​មិញ​នេះ​ក៏​មាន​ការ​បង្ហាញ​ចេញ​រូប​រាង​ចុង​ក្រោយ​មួយ​របស់​ Galaxy Note 8 ដែល​អ្នក​គាំទ្រ​គ្រប់​គ្នា​មិន​ប្រាថ្នា​ចង់​ឃើញ​នោះ​ទេ។

ម្សិល​មិញ​​លោក​ Jonathan Endicott នាយក​ប្រតិបត្តិ​​ក្រុមហ៊ុន​ផលិត​គ្រឿង​តុប​តែង​ទូរសព្ទ (Accessory) Slickwraps បាន​បង្ហោះ​រូប​មួយ​សន្លឹក​ដោយ​បញ្ជាក់​ថា​រូបរាង​ Render ផ្នែក​ខាង​ក្រោយ​របស់​ Galaxy Note 8។ អ្វី​ដែល​ថា​នេះ​ជា​ដំណឹង​អាក្រក់​ ព្រោះ​នៅ​ខាង​ក្រោយ​ Galaxy Note 8 នៅ​តែ​​មាន​បំពាក់​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ ដូច​មាន​លើ Galaxy S8 ដែរ។ ​ចំណុច​នេះ​មាន​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ពេញ​ចិត្ត​ប៉ុន្មាន​ឡើយ ព្រោះ​ទីតាំង​ទ្រនាប់​ស្កេន​លើ S8 ហាក់​ដូច​មិន​ចំ​ទីតាំង​ ធ្វើ​ឲ្យ​ពិបាក​ស្កេន ថែម​ទាំង​ដំណើរ​មិន​រលូន​ទៀត​ផង។

រូបភាពដែលចេញផ្សាយកាលចុងខែមិថុនា

រូបភាព​ Render ខាង​លើ​នេះ​​គឺ​មាន​រូបរាង​​ស្ទើរ​ដូច​គ្នា​ទាំង​ស្រុង​ទៅ​នឹង​រូបរាង​ខាង​ក្រោយ​របស់​ Galaxy Note 8 ដែល​ចេញ​ផ្សាយ​កាល​ពី​ចុង​ខែ​មិថុនា​កន្លង​ទៅ។ រូបភាព​ដែល​ចេញ​កាល​ពី​ចុង​ខែ​គឺ​ Render ចេញ​មក​ដោយ​ផ្អែក​តាម​ដ្យាក្រាម​រោងចក្រ​ផលិត ចំណែក​ឯ​រូប​ Render របស់​លោក​ Jonathan ខាង​លើ​ក៏​ផ្អែក​តាម​ដ្យាក្រាម​ដូចគ្នា។

ទោះ​យ៉ាងណា​រូបរាង Render ខាង​លើ​ក៏​នៅ​មិន​អាច​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ថា​ជា​ Galaxy Note 8 ពិត​ប្រាកដ​ដែរ មាន​តែ​រង់​ចាំ​ការ​ប្រកាស​ចេញ​ពី​សំណាក់​ក្រុមហ៊ុន Samsung ផ្ទាល់​ប៉ុណ្ណោះ ហើយ​ការ​ប្រកាស​ចេញ​រំពឹង​នឹង​ធ្វើ​ឡើង​នា​ចុង​ខែ​សីហា​ខាង​មុខ៕

ចុចអាន៖

ប្រភព៖ Bgr   ប្រែ​សម្រួល៖ សុខហេង