"មេឃ​កំពុង​ភ្លៀង​ហើយ" មាស សុខសោភា កំពុង​ល្បី​ បើ​បាន​ស្គាល់​កាបូប​ម៉ាក​ថ្មី​ពី​កូរ៉េ​ក្នុង​​បទ​នេះ​ទៀត​ អេម​ម៉ង​​

  • 2017-07-06 03:26:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ថ្មី​ មាស សុខ​សោភា "មេឃ​កំពុង​ភ្លៀង​ហើយ" ទើប​តែ​បង្ហោះ​ Audio ផ្លូវ​ការ​​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​​បាន​ធ្វើ​អ្នកគាំទ្រ​តារា​ស្រី​រូប​នេះ​មាន​ការ​ពេញចិត្ត និង​សរសើរ​មិន​ដាច់​ពី​មាត់ ​នូ​វ​ទឹកដម​សំឡេង​ដែល​ពោរពេញ​ភាព​ផ្អែម​ល្ហែម និង​មនោសញ្ចេតនា​ រហូត​មក​ដល់​ថ្ងៃ​នេះ​មាន​ការ​ចែក​រំលែក​បទ​នេះ​ទៅ​ដល់​ជាង​ ២ម៉ឺន​ដង​ឯណោះ។

នេះ​ជា​​បទ​មួយ​ដែល​បាន​រៀ​ប​ចំ​ឡើង​យ៉ាង​ផ្ចិតផ្ចង់​ទាំង​ទំ​នុ​ក​ភ្លេង ទំនុក​ច្រៀ​ង សាច់រឿង MV ក៏​ដូច​សម្ភារៈ ប្រើប្រាស់​ក្នុង MV ធ្វើ​យ៉ាងណា​អោយ​ស៊ី​ទៅ​និង​អត្ថ​ន័យ​នៃ​បទ​ចម្រៀង ក៏ដូចជា​ស​ម័យ​កាល​ក្នុង​បទ​​នេះ។ ដោយឡែក​នៅ​ក្នុង MV ក៏​ឃើញ​មាន​វត្តមាន​កាបូប J.ESTINA ម៉ាក​ដ៏​ល្បី​ពី​ប្រទេស​កូរ៉េ ហើយ​កញ្ញា​មាស សុខ​សោភា បាន​អោយ​ដឺ​ង​ថា នេះ​ជា​កាបូប​ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន ROMANSON CAMBODIA ហើយ​នាង​ពិតជា​ពេញចិត្ត​ជាមួយ​កាបូប​ម៉ាក J.ESTINA នេះ ព្រោះ​វា​មាន​គុណភាព​ល្អ ស៊ី​វិល័យ និង​ទាន់​សម័យ។

កាបូប​ពីរ Model ត្រូវ​បាន​ជ្រើសរើស​គឺ Model JHNSHD7AS012LK010 និង Model H16AWH01-C42NVY។​

គួរ​​បញ្ជាក់​ផង​ដែរ​ថា J.ESTINA គឺជា​ម៉ាក​យីហោ​ដ៏​ល្បី និង​លេខ​១ នៅ​ប្រទេស​កូរ៉េ​ដែល​កំពុង​វាយលុក​នៅ​លើ​ទីផ្សារ​ពិ​ភព​លោក លើ​មុខ​ជំនួញ ៣​គឺ គ្រឿង​អ​ល​ង្កា​រ កាបូប និង​គ្រឿង​សំអាង ក្នុង​នោះ​ក៏​មាន​នាំចូល​មក​កម្ពុជា​ដោយ​ក្រុមហ៊ុន ROMANSON CAMBODIA ហើយ​ថ្មីៗ នេះ J.ESTINA បាន​បន្ថែម ១​សាខា​ទៀត​គឺ សាខា​ទី​6 ដែល​មាន​ទីតាំង អគារ​លេខ S1-15 មហាវិថី​មុន្នី​រ៉េត ទីក្រុង​អូ​ឡាំ​ព្យា លេខ​ទូរ​ស័​ព្ទ​ទំនាក់​ទំ​នង 099 972 666 ដែល​មាន​ផលិតផល កាបូប & គ្រឿង​អ​ល​ង្កា​រ​។ J.ESTINA បាន​ទទួល​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់ អតិ​ថិ​ជន​នៅ​កម្ពុជា មូលហេតុ នៃ​ភាព​ជោគ​ជ័យ​នោះគឺ ៖​

ទី​១៖ គឺ J.ESTINA ផលិត​នៅ​ប្រទេស​កូរ៉េ​ ទី​២៖ គុណភាព​ល្អ​ដែល​ធ្វើ​ពី​ស្បែក​សុទ្ធ (​មិនមែន​ធ្វើ​ពី​ជ័រ​)​ ទី​៣៖ ការ​រចនា​ម៉ូត​គឺ​ត្រូវ​នឹង​ចំណង់​ចំណូ​ល​ចិត្ត​របស់​សុភាពនារី​កម្ពុ​ជា​ជា​ ទី​៤៖ គឺ​មាន​ការ​ផ្សព្វផ្សាយ និង​ការ​ធ្វើ​ទីផ្សារ​ដ៏​ខ្លាំង​ ទី​៥៖ តម្លៃ​ម​ធ្យ​ម​បើ​ប្រៀ​ប​ធៀ​ប​ទៅនឹង ម៉ាក​ល្បីៗ​ដ៏​ទៃ​ទៀត​ ទី​៦៖ គឺ​មាន​ច្រើន​ម៉ូត​សម្រាប់​ជ្រើសរើស​

ដើម្បី​អោយ​ដឹង​ថា​វា​សាក​សម​យ៉ាងណា​កុំ​ភ្លេច​ទ​ស្ស​នាបទ "​មេឃ​កំ​ពុង​ភ្លៀ​ង" ​​ហើយ​របស់​កញ្ញា មាស សុខ​សោភា​ទាំងអស់​គ្នា​៕​

ដោយ៖ ថា ម៉ាលីដា

អត្ថបទថ្មី