យល់ដឹងពីរបៀបប្រើ Auto Focus និង Manual Focus
- 2017-07-06 04:48:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ដឹងពីរបៀបប្រើ Auto Focus និង Manual Focus
ចន្លោះមិនឃើញ
សម្រាប់អ្នកថតរូបកម្រិតដំបូង គួរស្វែងយល់ឲ្យច្បាស់ថា តើពេលណាគួរប្រើប្រាស់ Manual focus និងពេលណាគួរប្រើ Auto focus ព្រោះពួកវាដំណើរការ និងមានផលប្រយោជន៍ផ្សេងៗគ្នា។
១. Shutter Lag
សំដៅលើរយៈពេលពេលដែលចុចប៊ូតុងថត (Shutter) ហើយពេលប្រើ Auto focus mode គឺអាចពន្យារពេលចាប់រូបភាព ដែលកាមេរ៉ានឹងចាប់យករូបភាពនានាទាល់តែច្បាស់ទើបថត ឬចុចថើៗលើប៊ូតុងថតដើម្បីឲ្យកាមេរ៉ាចាប់រូបបណ្ដោះអាសន្នរួចសង្កត់ប៊ូតុងម្ដងទៀតឲ្យជ្រៅដើម្បីថតតែម្ដង។
២. Focus Modes
ជាទម្រង់បង្ហាញព័ត៌មាននៃការ Focus របស់កាមេរ៉ា ហើយដើម្បីដឹងថា Focus mode ប្រភេទណា គឺអាចចុចប៊ូតុង Info លើកាមេរ៉ា DSLR ហើយវានឹងបង្ហាញព័ត៌មានដូចជា icon, initial “AF" ឬ“MF”។
៣. Manual Focus
ជាការកំណត់ឲ្យ Lens និងកាមេរ៉ាចាប់រូបភាពច្បាស់កម្រិតណាមួយដែលអ្នកចង់បាន ដោយប្រើដៃបង្វិលត្រង់កង Focusing Ring។ Manual Focus និយមប្រើប្រាស់សម្រាប់ការថតវីដេអូ ហើយប្រសិនថតរូបក៏តម្រូវឲ្យអ្នកប្រើប្រាស់មានបទពិសោធន៍ខ្ពស់។
៤. Auto Focus
ជាការកំណត់ឲ្យ Lens និងកាមេរ៉ាចាប់រូបភាពច្បាស់កម្រិតណា ដោយស្វ័យប្រវត្តិ តែពិបាកដំណើរការពេលថតវត្ថុដែលផ្ទៃមុខ ក្រោយមានពណ៌ស្រដៀងគ្នា ហើយ Auto focus mode មានបែងចែកជា AF-S, AF-C និង AF-A។
ចុចអានបន្ត ៖