មិនមែនលេងសើច​ទេ! អ្នក​ ​IT​ ​ច្រើន​ជិះ​ ​Roll Royce​ ​នៅ​អាយុ​ ​៤៥​ ​ឆ្នាំ

  • 2017-07-07 07:23:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​រថយន្ត​ដ៏​ប្រណិត​ ​Roll Royce​ ​របស់​ចក្រភព​អង់គ្លេស​ដែល​មាន​តម្លៃ​ខ្ទង់​សែន​ ​ដល់​លាន​ដុល្លារ​នោះ​ ​ត្រូវ​គេ​ជឿ​ថា​មាន​អ្នក​ប្រើ​ដែល​មាន​វ័យ​ចំណាស់។

ដោយ​ឡែក​ ​ការ​រក​ឃើញ​ថ្មី​មួយ​បង្ហាញ​ថា​ជា​មធ្យម​អតិថិជន​ដែល​បញ្ជា​ទិញ​រថយន្ត​ ​Roll Royce​ ​គឺ​មាន​អាយុ​ខ្ទង់​ ​៤៥​ ​ឆ្នាំ​ ​ហើយ​អត្រា​នេះ​ ​គឺ​ក្មេង​ជា​ង​អតិថិជន​ក្រុមហ៊ុន​ឡាន​ប្រណិត​នានា​ដូចជា​ ​៖​ ​

  • អតិថិជន​ ​BMW​ ​ជា​មធ្យម​មាន​អាយុ​ ​៥០​ ​ឆ្នាំ
  • អតិថិជន​ ​Mercedes​ ​ជា​មធ្យម​មាន​អាយុ​ ​៥១​ ​ឆ្នាំ
  • អតិថិជន​ ​Bentley​ ​ជា​មធ្យម​មាន​អាយុ​ ​៥៦,២​ ​ឆ្នាំ

ការ​រក​ឃើញ​នោះ​ក៏​បង្ហាញ​ថា​ ​អតិថិជន​របស់​ ​Roll Royce​ ​ច្រើន​ជា​បុគ្គល​ដែល​រក​លុយ​បាន​ដោយ​ខ្លួន​ឯង​ ​(មិន​ទទួល​មរតក​ពី​គ្រួសារ)​ ​ហើយ​អ្នក​ទាំង​នោះ​ច្រើន​ជា​សហគ្រិន​ក្នុង​វិស័យ​អចលនទ្រព្យ, វិស្វករ, IT​ ​និង​អ្នកសិល្ប៍៕

ចុចអានបន្ត ៖

ប្រភព៖ carscoops   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី