ទោះ​បី​ជា​មាន​កូន​បី​ហើយ​ក៏​ Kourtney Kadashian នៅ​តែ​សិច​ស៊ី​ពេល​ទៅ​ដើរ​លេង​ជាមួយ​សង្សារ​ថ្មី​

  • 2017-07-07 09:55:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​៦​ម្សិល​មិញ​នេះ តារា​សម្ដែង​កម្មវិធី Keep Up With the Kadashian អ្នក​នាង​ Kourtney Kadashian បាន​នាំ​សង្សារ​វ័យ​ក្មេង​ទៅ​ដើរ​លំហែ​នៅ​ទីក្រុង St. Tropez ប្រទេស​បារាំង​យ៉ាង​សប្បាយ​រីក​រាយ។

Kourtney Kadashian និង​សង្សារ​ Younes Bendjima

តារា​សម្ដែង​វ័យ​ ៣៨ ឆ្នាំ​រូប​នេះ​បាន​ចាប់​ផ្ដើម​ទាក់​ទង​សង្សារ​វ័យ​ ២៤ ក្មេង​លោក​ Younes Bendjima កាល​ពី​ដើម​ខែ​មុន​ ខណៈ​ដែល​មាន​អាយុ​ច្រើន​ជាង​ដល់​ទៅ​១៤​ឆ្នាំ​ឯ​ណោះ។

ទោះ​បី​ជា​មាន​វ័យ​សាប​សិប​ក្រាស់​និង​មាន​កូន​ចំនួន​បី​ពិត​មែន ប៉ុន្តែ​ Kourtney នៅ​តែ​មាន​រាង​រៅ​ស្អាត​មិន​ធម្មតា​ ដោយ​សារ​តែ​ចំណាយ​ពេល​យ៉ាង​ច្រើន​និង​យក​ចិត្ត​ទុក​ដាក់​ហាត់​ប្រាណ​របស់​នាង។

អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​គេ​គ្រប់​គ្នា​ច្រណែន​ដោយ​សារ​តែ​សម្រស់​ដ៏​ស្រស់​សង្ហា​និង​សិច​ស៊ី​សម​គ្នា​ខ្លាំង​ និង​ដើរ​លេង​កម្សាន្ត​យ៉ាង​មាន​សេចក្ដី​សុខ។

អតីត​ស្វាមី​​លោក Scott Disick
Kourtney Kadashian, Scott Disick និង​កូនៗ

Kourtney Kadashian បាន​លែង​លះ​ជាមួយ​ប្តី​លោក Scott Disick បន្ទាប់​ពី​ទាក់​ទង​គ្នា​អស់​រយៈ​ពេល​ជិត​១០​ឆ្នាំ​និង​មាន​កូន​៣នាក់​​ជាមួយ​គ្នា៕

ចុច​អាន៖

ប្រភព៖ Kenh14   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី