Ed Sheeran ចេញមុខបកស្រាយរឿងបណ្ដាញសង្គម TWITTER!
- 2017-07-06 10:25:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ed Sheeran ចេញមុខបកស្រាយរឿងបណ្ដាញសង្គម TWITTER!
ចន្លោះមិនឃើញ
តារាចម្រៀងល្បី Ed Sheeran បានបដិសេធការសន្មតរបស់សារព័ត៌មានជាច្រើនដែលថាខ្លួនឈប់ប្រើបណ្ដាញសង្គម Twitter បន្ទាប់ពីលោកបានលើកឡើងពីបញ្ហានេះនៅក្នុងកិច្ចសម្ភាសន៍មួយប៉ុន្មានថ្ងៃមុននេះ។
កាលពីថ្ងៃពុធម្សិលមិញ តារាវ័យ២៦ឆ្នាំរូបនេះបង្ហោះរូបថតមួយនៅលើបណ្ដាញសង្គម Instagram ដែលបង្ហាញរូបខ្លួនពាក់អាវពណ៌ខ្មៅជាមួយនឹងអក្សរថា "Hoax” ដែលមានន័យថាមិនពេញព្រមជាមួយនឹងពាក្យពេចន៍ថា៖ "ពិតជាមានពាក្យចចាមអារ៉ាមច្រើនណាស់ពីរឿងដែលខ្ញុំចាកចេញពីអ្វីមួយ។ ខ្ញុំមិនបានចាកចេញអ្វីទេ ហើយខ្ញុំក៏មិនបានអានអ្វីដែរ លើកលែងតែរឿង Harry Potter។ សង្ឃឹមថាអ្នកទាំងអស់គ្នាមានពេលវេលាដ៏អស្ចារ្យសម្រាប់ថ្ងៃ ៤កក្កដា។"
មិនត្រឹមតែប៉ុណ្ណោះកាលពីថ្ងៃអង្គារកំពូលតារាល្បី Lady Gaga ក៏បានបង្ហោះរូបថតមួយសន្លឹកក្នុងបណ្ដាញសង្គម Instagram ផងដែរដើម្បីបញ្ជាក់ថាខ្លួនមិនមានជម្លោះឫការអាក់អន់ចិត្តនឹង Ed Sheeran ឡើយមានតែសរសើរតែប៉ុណ្ណោះ៕
ចុចអាន៖
ដឹងមូលហេតុដែល Ed Sheeran សម្រេចចិត្តឈប់ប្រើបណ្ដាញសង្គម Twitter
តារាចម្រៀង Ed Sheeran និង Emili Sande ទទួលបានពានកិត្តិយសដ៏ធំមួយពីម្ចាស់ក្សត្រីអង់គ្លេស
Wow ស្រីស្អាតយើង Cover បទ Shape of You ពីរោះមិនដូរជាមួយស្រីស្អាតកូរ៉េទេ