Lisa សមាជិក​ក្រុម​ BLACKPIK ចង់​បើក​ហាង​នំ​បញ្ចុក​នៅ​កូរ៉េ!

  • 2017-07-08 04:05:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មី​ៗ​នេះ​ Lisa សមាជិក​ក្រុម​ BLACKPINK ដែល​មាន​សញ្ជាតិ​ថៃ​បាន​បង្ហើប​ថា​ចង់​បើក​ភោជនីយដ្ឋាន​ថៃ​មួយ​នៅ​ប្រទេស​កូរ៉េ។

Lisa និង​ Rose ក្នុង​កម្មវិធី "Bae Sung Jae's Ten”

តារា​រូប​នេះ​បាន​បង្ហាញ​ពី​ក្តី​ស្រមៃ​មួយ​នេះ​នៅ​ការ​ផ្សព្វផ្សាយ​​មួយ​ពី​កម្មវិធី "Bae Sung Jae's Ten” បន្ទាប់​ពី​ពិធី​ករ​កម្មវិធី​នេះ​បាន​លើក​ឡើង​ពី​សំនួរ​ដែល​ពាក់​ព័ន្ធ​នឹង​រឿង​ដែល​គួរ​ធ្វើ​ពេល​ទៅ​លេង​នៅ​ប្រទេស​ថៃ​និង​ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​ដឹង​ពី​ប្រទេស​កំណើត​របស់ Lisa និង Rose។

ជា​ការ​ឆ្លើយ​តប​​ Lisa បាន​និយាយ​ថា៖ "ខ្ញុំ​អន់​ចិត្ត​បន្តិច​បន្តួច​ព្រោះ​នំបញ្ចុក​ថៃ​មិន​ត្រូវ​បាន​គេ​ស្គាល់​នៅ​ប្រទេស​កូរ៉េ​។ ទៅ​ថ្ងៃ​អនាគត​ ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​បើក​ហាង​នំ​បញ្ចុក​ថៃ​នៅ​ប្រទេស​កូរ៉េ"៕

ចុច​អាន៖

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី