តាម​ពិត​ BLACKPINK មាន​ឈ្មោះ​​ដូច្នេះ​សោះ ពេល​បង្កើត​ដំបូង!

  • 2017-07-06 23:39:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​ទី​៦​កក្កដា​នេះ​ក្រុម​ចម្រៀង​ BLACKPINK បាន​ចូល​រួម​ជា​ភ្ញៀវ​កិត្តិយស​សម្រាប់​កម្មវិធី "2 O'Clock Escape Cultwo Show” ដែល​ជា​កម្មវិធី​មួយ​ប៉ុស្តិ៍​ទូរទស្សន៍​ SBS បាន​បង្ហើប​ពី​ឈ្មោះ​ក្រុម​ចម្រៀង​របស់​ពួក​គេ​គឺ​ត្រូវ​បាន​ផ្លាស់​ប្ដូរ​ពី PINK PUNK ទៅ​ជា​ BLACKPINK។

មុន​នឹង​ប្រធាន​បទ​នៃ​ឈ្មោះ​នេះ​ត្រូវ​បាន​លេច​ឡើង​​ Rose បាន​ពន្យល់​ថា​នាង​បាន​រស់​នៅ​ប្រទេស​ New Zealand ​ហើយ​ទើប​តែ​ត្រលប់​មក​ប្រទេស​កូរ៉េ​៤​ឆ្នាំ​មុន។ អ្នក​សម្ភាសន៍​លោក​ DJ Cultwo បាន​សរសើរ​ពី​សមត្ថភាព​និយាយ​ភាសា​កូរ៉េ​របស់​ Rose បន្ទាប់​មក​ទើប​នាង​បាន​ឆ្លើយ​តប​យ៉ាង​នេះ​ថា​៖ "ខ្ញុំ​បាន​និយាយ​ជាមួយ​ឪពុក​ម្ដាយ​របស់​ខ្ញុំ​នៅ​ប្រទេស​កូរ៉េ​ជា​ញឹក​ញាប់​។ ប៉ុន្តែ​នៅ​ពេល​ដែល​ខ្ញុំ​ភ័យ​ខ្ញុំ​និយាយ​ដូច​ឆ្កួត​អីចឹង។" សមាជិក​ក្រុម​ម្នាក់​ទៀត​គឺ​ Lisa បាន​និយាយ​ថា​នាង​មក​ពី​ប្រទេស​ថៃ​ហើយ​ក៏​ដាក់​ឈ្មោះ​ថៃ​របស់​នាង​ជា​ផ្លូវ​ការ​តែ​ម្ដង។

​​បន្ទាប់​មក​​លោក​ DJ Cultwo បាន​សាក​សួរ​ពី​ឈ្មោះ​របស់​ក្រុម​ចម្រៀង​នេះ​ ហើយ​ឈ្មោះ​ BLACKPINK នេះ​ត្រូវ​បាន​ដាក់​ដោយ​លោក ​Yang Hyun Suk ដែល​ជា​ CEO ក្រុមហ៊ុន​ YG លោក​បាន​ផ្លាស់​ប្តូរ​​ជា​ BLACKPINK វិញ​ ដោយ​ថា​ឈ្មោះ​នេះ​ស្ដាប់​ទៅ​ទំនង​ជាង​ PINK PUNK៕

ចុច​អាន៖

ប្រភព៖ Soompi   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី