កុំ​ចេះ​តែ​ហ៊ាន!​ តារា​ K-Pop ទាំង​ ៨​ដួង​នេះ​សុទ្ធ​តែ​ឆ្លាត​ៗ​មិន​ធម្មតា!

  • 2017-07-05 10:47:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​កូរ៉េ​ខ្លះ​មិន​មែន​មាន​ទេព​កោសល្យ​តែ​ខាង​ច្រៀង​និង​រាំ​តែ​ប៉ុណ្ណោះ​ទេ បន្ថែម​ជាមួយ​នឹង​សម្រស់​ដ៏​ស្រស់​ស្អាត​របស់​ពួក​គេ​ ក្បាច់​រាំ​និង​សំឡេង​ពីរោះ​ ពួក​គេ​ក៏​ពិត​ជា​ឆ្លាត​មិន​ធម្មតា​ដែរ។

តារា​ចម្រៀង​ទាំង​៨​នេះ​គឺ​ជា​ក្រុម​តារា​ដែល​ឆ្លាត​ៗ​ខ្លាំង៖

១. Park Kyung សមាជិក​ក្រុម​ Block B

Park Kyung គឺ​ពិត​ជា​ឆ្លាត​ខ្លាំង​ណាស់​ដល់​ថ្នាក់​មាន​របស់​កំណត់​សម្គាល់​ទៀត​ផង។ ជាមួយ​ពិន្ទុ​​ IQ ដល់​ទៅ​ ១៥៦ តារា​រូប​នេះ​ក្លាយ​ជា​សមាជិក​របស់ Mensa ដែល​ជា​សង្គម​ឫ​អង្គការ​មួយ​ដែល​ប្រមូល​ផ្តុំ​មនុស្ស​ឆ្លាត​ៗ​ដែល​មាន​ IQ ខ្ពស់​ទូទាំង​ពិភពលោក។

២. Eunwoo ពី​ក្រុម ASTRO

Eunwoo ពេល​នេះ​កំពុង​តែ​ចូល​រៀន​នៅ​សកលវិទ្យាល័យ​ Sungkyunkwan ដែល​ជា​កំពូល​មហាវិទ្យាល័យ​មួយ​នៅ​ប្រទេស​កូរ៉េ។ តារា​រូប​នេះ​ជាប់​ចំណាត់​ថ្នាក់​​ក្នុង​លំដាប់​កំពូល​ទាំង​៥ និង​ឈ្នះ​ពាន​ក្នុង​ការ​ប្រកួត​ប្រជែង​និយាយ​ភាសា​អង់គ្លេស​ទៀត​ផង។

៣.​ Hani សមាជិក​ក្រុម​ EXID

Hani គឺ​ល្បី​ដោយ​សារ​នាង​មាន​ពិន្ទុ IQ ដល់​ទៅ ១៤៥ ហើយ​នាង​ក៏​ស្ទាត់​ជំនាញ​ក្នុង​ការ​និយាយ​ភាសា​កូរ៉េ​ ចិន​ និង​អង់គ្លេស​ផង​ដែរ។

៤​. Tablo សមាជិក​ក្រុម Epic High

Tablo បញ្ចប់​ការ​សិក្សា​មក​ពី​សកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក​ជាមួយ​នឹង​បរិញ្ញាបត្រ​កម្រិត​ Bachelor និង Master ផ្នែក​ភាសា​អង់គ្លេស។

៥. Inseong សមាជិក​ក្រុម SF9

Inseong ឥឡូវ​នេះ​កំពុង​តែ​រៀន​ផ្នែក​សារព័ត៌មាន​និង​ទំនាក់​ទំនង​នៅ​សកល​វិទ្យាល័យ Kyunghee ដែល​ជា​សាលា​លំដាប់​កំពូល​មួយ​នៅ​ប្រទេស​កូរ៉េ។

៦. Rap Monster សមាជិក​ក្រុម​ BTS

អ្នក​ណា​ក៏​ដឹង​ដែរ​ថា​ Rap Monster គឺ​ពិត​ជា​ឆ្លាត​ខ្លាំង​។ មិន​ត្រឹម​តែ​និយាយ​ស្ទាត់​ភាសា​កូរ៉េ​​ អង់គ្លេស​និង ជប៉ុន​ប៉ុណ្ណោះ​ទេ​ តារា​រូប​នេះ​ក៏​មាន​កម្រិត IQ ដល់​ទៅ ១៤៨​ផង​ដែរ។

៧. Taecyeon សមាជិក​ក្រុម​ 2PM

Taecyeon បាន​បញ្ចប់​ការ​សិក្សា​ពី​សកលវិទ្យាល័យ​ Dankook ផ្នែក​ជំនួញ​ ហើយ​កំពុង​តែ​សិក្សា​នៅ​សកលវិទ្យាល័យ Korea University Graduate School ផ្នែក​ការ​សិក្សា​អន្តរជាតិ។

៨.​ Kyuhyun សមាជិក​ក្រុម​ Super Junior

Kyuhyun គឺ​ល្បី​ឈ្មោះ​ចំពោះ​ចំណេះ​ដឹង​ផ្នែក​គណិតវិទ្យា​របស់​គេ ដោយ​ព្រម​ទាំង​ឈ្នះ​ពាន​រង្វាន់ Math Olympics ទៀត​ផង​កាល​ពី​នៅ​រៀន៕

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ