កំពូលតារាចម្រៀងកូរ៉េ Lee Hyori ថាតារាស្រីមួយរូបនេះជា Lee Hyori ទីពីរ
- 2017-07-05 02:22:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពូលតារាចម្រៀងកូរ៉េ Lee Hyori ថាតារាស្រីមួយរូបនេះជា Lee Hyori ទីពីរ
ចន្លោះមិនឃើញ
កំពូលតារាចម្រៀងជើងចាស់ប្រចាំប្រទេសកូរ៉េ Lee Hyori បានបង្ហើបពីតារាស្រីម្នាក់ដែលនាងគិតថាអាចនឹងក្លាយជា Lee Hyori ទីពីរនៅក្នុងពិធីបង្ហាញអាល់ប៊ុមថ្មីរបស់នាងដែលមានចំណងជើងថា "BLACK”។
តារាវ័យ៣៨ឆ្នាំរូបនេះ គិតថាតារាចម្រៀង IU គឺជាតារាស្រីម្នាក់ដែលនឹងអាចល្បីខ្លាំងដូចខ្លួន។ នាងបាននិយាយដូច្នេះថា៖ "ខ្ញុំគិតថា IU អាចក្លាយជា Lee Hyori ទីពីរ"។
អ្នកនាង Hyori ក៏បានបញ្ជាក់ពីមូលហេតុដែលនាងជ្រើសរើសតារាម្នាក់ដែលមិនសិចស៊ីដូចខ្លួនដោយថ្លែងថា៖ "ជំនួសឲ្យការស្លៀកពាក់សិចស៊ី Lee Hyoriទីពីរគួរតែជាតារាម្នាក់ដែលមានស្ទាយបទចម្រៀងផ្ទាល់ខ្លួន"។
មិនត្រឹមតែប៉ុណ្ណោះនាងក៏បានជ្រើសរើសក្រុមចម្រៀងមួយក្រុមដែលនាងពេញចិត្តផងដែរ ដែលក្រុមចម្រៀងនោះគឺ MAMAMOO។ នាងបានប្រាប់ថា៖ "សម្រាប់ពេលនេះ ខ្ញុំចាប់អារម្មណ៍ខ្លាំងលើក្រុមចម្រៀង MAMAMOO”។ ព្រមទាំងបានសរសើរពួកគេថាសម្ដែងបានល្អ និងពោរពេញទៅដោយស្មារតីល្អក្នុងការសម្ដែង៕
Lee Hyori ទើបតែបញ្ចេញ MV ថ្មីសម្រាប់បទចម្រៀង "BLACK" ក្នុងអាល់ប៊ុមរបស់នាងផងដែរ ហើយនេះជាវីដេអូចម្រៀងនេះ៖
ចុចអាន៖
លទ្ធផលចេញហើយ ក្រុមចម្រៀងដែលជាប់ឆ្នោតជាតារាល្បីជាងគេប្រចាំប្រទេសកូរ៉េ
Song Joong Ki និង Song Hye Kyo រៀបការឆាប់ពេក ដោយសារខាងស្រីមានទម្ងន់?
ជុំវិញរឿងក្រុមចម្រៀង TWICE ត្រូវគេគំរាមថានឹងជះទឹកអាស៊ីដ