ជុំវិញ​រឿង​ក្រុម​ចម្រៀង​ TWICE ត្រូវ​គេ​គំរាម​ថា​នឹង​ជះ​ទឹក​អាស៊ីដ​

  • 2017-07-04 02:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿង​ហេតុ​នេះ​កើត​ឡើង​ដោយ​សារ​តែ​អ្នក​លេង​បណ្ដាញ​សង្គម​ Ilbe ម្នាក់​បាន​សរសេរ​គំរាម​ថា​នឹង​ចាក់​ទឹក​អាស៊ីដ​១០​លីត្រ​ទៅ​លើ​សមាជិក​ក្រុម​ TWICE ពេល​គេ​ត្រលប់​មក​ពី​ប្រទេស​ជប៉ុន​មក​កូរ៉េ​វិញ។ នេះ​គឺ​ដោយ​សារ​តែ​ជន​នោះ​មិន​សប្បាយ​ចិត្ត​ដែល​ TWICE ជា​ក្រុម​ចម្រៀង​កូរ៉េ​ ប៉ុន្តែ​បែរ​ជា​ខិត​ខំ​ផ្សព្វ​ផ្សាយ​និង​សម្ដែង​នៅ​ប្រទេស​ជប៉ុន។

ជន​ម្នាក់​នោះ​បាន​បង្ហោះ​រូប​ថត​ការ​ប្រគំ​តន្ត្រី​ដែល​ប្រព្រឹត្តិ​ទៅ​នៅ​ប្រទេស​ជប៉ុន​ជាមួយ​និង​ចេតនា​ចង់​គំរាម​សមាជិក​ក្រុម​នោះ។ គេ​បាន​សរសេរ​ដូច្នេះ​ថា៖ "ល្អ​ លុយ​គឺ​ពិត​ជា​អស្ចារ្យ លុយ​គឺ​ពិត​សំខាន់​ខ្លាំង​ណាស់​មែន​ទេ?​ បើ​សិន​ជា​អ្នក​អាច​ចាក​ចេញ​ពី​ប្រទេស​កូរ៉េ​ដើម្បី​លុយ​​ អ៊ីចឹង​កុំ​ត្រលប់​មក​វិញ​អី​។ បើ​សិន​ជា​ត្រលប់​មក​វិញ​ខ្ញុំ​នឹង​រង​ចាំ​ជាមួយ​និង​ទឹក​អាស៊ីដ​១០​លីត្រ​ នៅ​ព្រលាន​យន្ត​ហោះ"។

នេះ​ជា​អ្វី​ដែល​ជន​នោះ​បាន​បង្ហោះ

ការគំរាម​នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ សមាជិក​ក្រុម​ Mina ក៏​ធ្លាប់​ទទួល​រង​ការ​គំរាម​សម្លាប់​ផង​ដែរ។

ដោយ​សារ​តែ​ការ​គំរាម​នេះ​ក្រុមហ៊ុន​ JYP ក៏​បាន​បញ្ចេញ​សេចក្ដី​ថ្លែង​ការណ៍​ទាក់​ទង​នឹង​បញ្ហា​នេះ​ដូច្នេះ​ថា៖ "​យើង​បាន​​បន្ថែម​កង​សន្តិសុខ​ដើម្បី​ធានា​សុវត្ថិភាព​ដល់​ការ​ត្រលប់​មក​វិញ​របស់​ក្រុម​ចម្រៀង TWICE។ ចំពោះ​អ្នក​ដែល​បាន​បង្ហោះ​ការ​គំរាម​នេះ​នឹង​ត្រូវ​គេ​ស្វែង​រក​ដោយ​ ប្រើ​ប្រាស់ IP Address។ នៅ​ពេល​ដែល​គេ​ស្វែង​រក​ឃើញ​ហើយ យើង​នឹង​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់។ ចំពោះ​រឿង​អ្វីៗ​ដែល​កើត​ឡើង​នៅ​ថ្ងៃ​អនាគត​យើង​នឹង​ប្រើ​ប្រាស់​ធន​ធាន​ទាំង​អស់​ដែល​មាន​ដើម្បី​ចាត់​ចែង​​ដោះ​ស្រាយតាម​ផ្លូវ​ច្បាប់"៕

ក្រុម​ចម្រៀង​ TWICE

ចុច​អាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី