ឈុត​១​ ក្នុង​រឿង​ភាគ​ម៉ាឡេស៊ី​ ធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិតហួសចិត្ត សើច​ចុកពោះ

  • 2017-07-10 00:03:00
  • ចំនួនមតិ 69 | ចំនួនចែករំលែក 379

ចន្លោះមិនឃើញ


តារា​កំប្លែង​ជនជាតិ​ម៉ាឡេស៊ី​ Jason Leong បាន​ដក​ស្រង់​ឈុត​មួយ​ក្នុង​រឿង​របស់​ទូរទស្សន៍​ក្នុង​ស្រុក​ Astro RIA យក​មក​បង្ហោះ​លើ​គណនី​ Twitter ដោយ​បាន​និយាយ​ពី​បច្ចេកទេស​កាត់​ត​ រឿង​នោះ។

តាម​រយៈ​វីដេអូ​ដែល​បាន​បង្ហាញ​ ឃើញ​ថា​មាន​បុរស​ ២​នាក់​ បាន​ប្រយុទ្ធ​គ្នា​ ដណ្ដើម​នារី​ម្នាក់ បណ្ដាល​មក​ពី​ស្នេហា​ត្រីកោណ។ ចៃដន្យ​ម្នាក់​ក្នុង​ចំណោម​២​នាក់​នោះ​ បាន​ដួល​ទៅ​ជង់​នឹង​បំពង់​ឬស្សី​ស្រួច​ដែល​នៅ​ក្បែរ​នោះ។ អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​បណ្ដាញ​អ៊ីនធឺណិត​អស់​សំណើច​ គឺ​បច្ចេកទេស​កាត់​ត​ គឺ​មិន​ទាន់​ដល់​កម្រិត​ អាច​និយាយ​បាន​ថា​នៅ​ឆ្គង​នៅឡើយ។

ដោយ​ឡែក​ តារា​កំប្លែង​ Jason បាន​សរសេរ​អម​ជាមួយ​ វីដេអូ​ដែល​បាន​បង្ហោះ​នោះ​ថា៖ "នេះ​ហើយ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​យើង​មិន​អាច​ឈ្នះ​ពាន​អូស្ការ​បាន”៕

ចុចអាន៖

ប្រភព៖ Stomp   ប្រែ​សម្រួល៖ យី សុធារី