កម្មវិធី "វិញ្ញាសារ​បាក់ឌុប" ដាក់​បន្ថែម​មុខងារ​ថ្មី ​ស្រួល​ប្រើ​ជាង​មុន

  • 2017-07-10 03:05:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី “វិញ្ញាសារ​បាក់​ឌុប” ជា​កម្មវិធី​​ទូរសព្ទ​ដៃ​ថ្មី​មួយ ដែល​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​យក​ទៅ​មើល​គំរូ​លំហាត់​ដែល​ធ្លាប់​ចេញ​ពី​ឆ្នាំ​មុនៗ បាន​បន្ថែម​មុខងារ​ថ្មី​មួយ​ចំនួន​ទៀត អាច​ទាញ​យក​បាន​ដោយ​ឥតគិត​ថ្លៃ​នៅ​លើ Play Store។

លោក ជៀប គន្ធា

លោក ជៀប គន្ធា ដែល​ជា​អ្នក​បង្កើត​កម្មវិធី​វិញ្ញាសារ​បាក់ឌុប បាន​ប្រាប់​ថា កម្មវិធី​វិញ្ញាសា​បាក់ឌុប​ត្រូវ​បាន​រចនា​រូបរាងថ្មី ស្រួល​ប្រើ​ជា​ង​មុន មាន​វិញ្ញាសាថ្មីៗ​ជាច្រើន​ ជាពិសេស បាន​បន្ថែម​វិញ្ញាសាភូមិវិទ្យា និង​ចម្លើយ​សម្រាប់​វិញ្ញាសា​ភាសាអង់គ្លេស​ស្រាប់​ទៀត​ផង​ ចំពោះ​អ្នក​ដែល​បាន​តំលើង​វា​រួច​ហើយ គ្រាន់​តែ​ចុច Update App ជា​ការ​ស្រេច។

ចំណែក​សម្រាប់ ​iOS អាច​នឹង​ប្រហែល​ជា ២ ទៅ ៣ ថ្ងៃ​ទៀត​​ទើប​អាច​ដោនឡូត​បាន​។

បញ្ជាក់​ថា កម្មវិធី​នេះ​បាន​ប្រមូល​រាល់​វិញ្ញាសា​ប្រលង​បាក់ឌុប​ឆ្នាំ​មុនៗ ដើម្បី​ជួយ​សម្រួល​ដល់​ប្អូនៗ​ដែល​ត្រៀម​ខ្លួន​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែល​នឹង​មក​ដល់​ឆាប់ៗ​នេះ។ កម្មវិធី​នេះ​សាមញ្ញ ងាយស្រួល​យល់ រាល់វិញ្ញាសា​មានចម្លើយ និងដំណោះស្រាយ​ស្រាប់៕

ទាញ​យក “វិញ្ញាសារ​បាក់​ឌុប” Play Store

អាន​បន្ត​៖

អត្ថបទ៖ រក្សា