"គន្លឹះរៀន" ត្រូវចិត្តសិស្សបាក់ឌុបត្រៀមយកនិទ្ទេស A
- 2017-05-31 08:11:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
"គន្លឹះរៀន" ត្រូវចិត្តសិស្សបាក់ឌុបត្រៀមយកនិទ្ទេស A
ចន្លោះមិនឃើញ
កម្មវិធីថ្មីសន្លាងមួយទៀតឈ្មោះថា "គន្លឹះរៀន" បានចេញជារូបរាងក្រោមស្នាដៃអតីតនិស្សិតវិស្វកម្មឧស្សាហកម្មនិងមេកានិក សម្រាប់ជាជំនួយដល់សិស្សរៀនត្រៀមបាក់ឌុប។
កម្មវិធី "គន្លឹះរៀន" ជាកម្មវិធីបណ្ដុំបទពិសោធន៍ពិតៗរបស់សិស្សពូកែៗ សិស្សអាហារូបករណ៍បរទេស មកចងក្រងជាកម្មវិធីដែលមានដូចជា គន្លឹះក្នុងការប្រឡងយកនិទ្ទេស A តិចនិករៀនយកលេខ ១ និងវិធីរៀនដើម្បីឲ្យក្លាយជាសិស្សពូកែគណិតវិទ្យាជាដើម។
ស្ថាបនិកកម្មវិធីវ័យក្មេង ជៀប គន្ធា រូបនេះបានឲ្យដឹងថា មូលហេតុនៃការបង្កើតកម្មវីធីគន្លឹះរៀន៖មានសិស្សជាច្រើនតែងសួរមកពីរបៀប ឬវិធីឲ្យចេះឆាប់យល់ (តាមទូរសព្ទ ឆាត comment)ចង់ចែករំលែកបទពិសោធន៍ពីអ្នកដែលធ្វើឲ្យទទួលបានជោគជ័យក្នុងការសិក្សា ដូចជាអត្ថបទពីសិស្សពូកែថ្នាក់ខេត្ត ថ្នាក់ជាតិ អ្នកនិទ្ទេស A អ្នករៀនពូកែជាដើម) ចង់ឲ្យប្អូនៗដឹងពីគន្លឹះរៀន ព្រោះដោយសារមានអ្នករៀនច្រើនតែអ្នកចេះរៀនមានចំនួនតិច។
ចុចដោនឡូតនៅទីនេះ Play Store | App Store
លោកបន្ថែមថាចំពោះផលវិបាកវិញ ត្រូវពិនិត្យអក្ខរាវិរុទ្ធច្រើនដង ស្នើរសុំឲ្យសិស្សនិស្សិតនិទ្ទេស A សិស្សពូកែខ្មែរ ឬរូបវិទ្យាជាដើម ឲ្យពួកគេសរសេរអត្ថបទពីគន្លឹះ ឬវិធីទាំងនេះដោយផ្ទាល់ សុំអត្ថបទពីវេបសាយរបស់ម្ចាស់ Page រៀនគណិតវិទ្យាតាមអ៊ីនធឺណែត និងអត្ថបទអំពីប្រវត្តិការសិក្សារបស់លោកខ្ញុំផ្ទាល់់ដែលបានទទួលបានជោគជ័យកន្លងមក ដូចជាវិធីរៀនឲ្យឆាប់ចេះ និងគន្លឹះដែលខ្ញុំរៀនបានលេខ១ ជាដើម៕
អានបន្ត៖
ជៀប គន្ធា គ្មានជំនាញ IT អាចបង្កើត App រៀនតែតាម YouTube
យុវជនពីររូប ជោគជ័យបង្កើតកម្មវិធីទូរសព្ទ ទោះគ្មានជំនាញ IT