ក្រុមខ្លាំងប្រចាំភូមិភាគឦសានគ្រោងបង្កើតពានលេងHome/Away
- 2017-07-10 02:57:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រុមខ្លាំងប្រចាំភូមិភាគឦសានគ្រោងបង្កើតពានលេងHome/Away
ចន្លោះមិនឃើញ
ក្រុមខ្លាំងៗដែលជាជើងឯកប្រចាំខេត្តនៅតំបន់ភូមិភាគឦសាននឹងរៀបចំបង្កើតពានរង្វាន់អន្តរខេត្តមួយដោយត្រូវប្រកួតក្នុងដី និងក្រៅដី (Home/Away) បន្ទាប់ពីសកម្មភាពបាល់ទាត់នៅតំបន់ទាំងនេះកាន់តែផុលផុស។
តាមការឲ្យដឹងពីលោក មាន មានិត -អ្នកគ្រប់គ្រងក្រុម Kratie FC ដែលជាជើងខ្លាំងប្រចាំខេត្តក្រចេះបានឲ្យដឹងថា ក្រុមជើងឯកក្នុងតំបន់ភូមិភាគឦសាន មានបំណងរួមគ្នារៀបចំការប្រកួតមិត្តភាពក្នុងតំបន់ តាមរយៈការបង្កើតពានរង្វាន់ប្រចាំតំបន់ដោយត្រូវលេងក្នុងលក្ខណៈក្នុងដី និងក្រៅដី ( Home/Aways)។ ក្រុមខ្លាំងៗប្រចាំតំបន់នេះមានដូចជាក្រុមជើងឯកស្ទឹងត្រែង ECHO FC ក្រុមជើងឯករតនគីរី ASEAN FC ក្រុមជើងឯកក្រចេះ KRATIE FC និងក្រុមយុវជនស្រុកមេមត់ (NADIN FC) ជាជើងឯកខេត្តត្បូងឃ្មុំ។ ទោះជាយ៉ាងណា អ្នកស្រលាញ់កីឡាបាល់ទាត់ទាំងនេះកំពុងស្វះស្វែងរកអ្នកចូលរួមឧបត្ថម្ភគាំទ្រពីសប្បុរសជនក៏ដូចជាក្រុមហ៊ុនឧបត្ថម្ភនានាដើម្បីឲ្យដំណើរការទៅបានល្អ។
មុនឈានដល់ការប្រកួតពានមិត្តភាពឆ្លងខេត្តនេះ ក្រុមទាំងនោះតែងតែធ្វើការប្រកួតមិត្តភាពដើម្បីដកស្រងបទពិសោធន៍ និងបង្កើនសមត្ថភាព។ ជាក់ស្ដែងកាលពីចុងសប្ដាហ៍កន្លងទៅនេះ ក្រុមជើងឯកខេត្តក្រចេះគឺ Kratie FC បានប្រកួតមិត្តភាពជាមួយនឹងក្រុមជើងឯកខេត្តស្ទឹងត្រែង ECHO FC នៅកីឡដ្ឋានខេត្តក្រចេះដោយបញ្ចប់ទៅក្នុងលទ្ធផលស្មើគ្នា១-១។
បន្ទាប់ពីរងបរាជ័យកាលប្រកួតលើកទី១ ក្រុមខ្លាំងប្រចាំខេត្តក្រចេះតាំងចិត្តសងសឹកឲ្យបានសម្រេចសម្រាប់ការប្រកួតលើកទីពីរនេះ ប៉ុន្តែលទ្ធផលមិនសមដូចបំណងឡើយ។ ការប្រកួតវគ្គទី១ ម្ចាស់ផ្ទះ Kratie FC បានទម្លាយសំណាញ់ទីនាំមុខ១-០ ដោយខ្សែបម្រើវ័យក្មេងជេត្តនះ។ នៅវគ្គទី២ នៅនាទីទី៨៥ ECHO FC ទទួលបានបាល់ពិន័យ១១ម៉ែត្រ ហើយប្រធានក្រុម លី ហ៊ាង ធ្វើបានសម្រេចដើម្បីតាមស្មើ១-១។ លទ្ធផលនេះរក្សារហូតចប់ការប្រកួត។ នៅចាំបានថា កាលពីការប្រកួតលើកទី១ ក្រុមជើងឯកខេត្តស្ទឹងត្រែងយកឈ្នះ Kratie ដោយលទ្ធផល ៤-២៕
ក្រុមជើងឯកក្រចេះ ណាត់ជួបក្រុមជើងឯករតនគីរី មិត្តភាពអាទិត្យនេះ
អត្ថបទកីឡាជុំវិញខេត្តក្រចេះ
ទាំងចាស់-ក្មេងមើលការប៉ះគ្នារវាងជើងខ្លាំងភាគឦសានម្សិលមិញ