ម៉ោង១០ព្រឹកមិញ ក្រសួងនិងស្ថាប័នជាច្រើន ធ្វើពិធីអបអរ "ប្រាសាទសំបូរព្រៃគុក" បញ្ចូលជាបេតិកភណ្ឌពិភពលោក
- 2017-07-10 06:56:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ោង១០ព្រឹកមិញ ក្រសួងនិងស្ថាប័នជាច្រើន ធ្វើពិធីអបអរ "ប្រាសាទសំបូរព្រៃគុក" បញ្ចូលជាបេតិកភណ្ឌពិភពលោក
ចន្លោះមិនឃើញ
នៅវេលាម៉ោង ១០ ព្រឹកនេះ នាថ្ងៃទី ១០ ខែកក្កដា ក្រសួង និងស្ថាប័នជាច្រើនបាននាំគ្នា គោះជួង គោះប៉ោត ដើម្បី អបអរការដាក់បញ្ចូលប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
យោងតាមសេចក្ដីប្រកាសរបស់ប្រមុខរដ្ឋាភិបាល ចេញកាលពីម្សិលមិញ បានណែនាំឲ្យគ្រប់ ក្រសួង ស្ថាប័ន អង្គភាព សាលារាជធានី ខេត្ត និងក្រុង វត្តអារាម និងសាលារៀន ទាំងអស់ គោះជួង គោះប៉ោត រីករាយសាទរដល់កម្ពុជាក្នុងការដាក់បញ្ចូល ប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ខាងក្រោមនេះជាកម្រងរូបភាព សិស្សានុសិស្សវិទ្យាល័យស៊ីសុវត្ថិ រាំកំសាន្ត និងអបអរកម្ពុជាបញ្ចូលរប្រាសាទសំបូរព្រៃគុកជាបេតិកភណ្ឌពិភពលោក នាព្រឹកមិញ៕
សូមអានអត្ថបទទាក់ទងបន្ទាប់៖