បើ iPhone 8 ទទួល​ជោគជ័យ Apple នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ទី ១ មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​

  • 2017-07-11 01:05:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ក្រុមហ៊ុន​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​គឺ​ Apple ទន្ទឹម​នឹង​​ភាព​ជោគជ័យ​នៃ​ការ​ចេញ​លក់​ទូរសព្ទ iPhone។ ផ្អែក​តាម​ការ​វិភាគ​របស់ Drexel Hamilton បាន​ឱ្យ​ដឹង​ថា Apple នឹង​ក្លាយ​ជា​ក្រុមហ៊ុន​ទី ១ ក្នុង​លោក ដែល​មាន​តម្លៃ​ ១ ទ្រីលាន​ដុល្លារ (១ ពាន់​ពាន់​លាន​ដុល្លារ) នា​ពេល​ឆាប់ៗ​នេះ។

ភាព​ជោគជ័យ​ដ៏​អស្ចារ្យ​នោះ បាន​មក​ពី​ការ​ចេញ​លក់​គម្រប់​ខួប​នៃ​ការ​ផលិត​ iPhone ដប់​ឆ្នាំ គឺ iPhone 8។ ក្នុង​ចំនួន ៥,៤ ពាន់​លាន​ភាគហ៊ុន ក្រុមហ៊ុន​យក្ស​អាមេរិក​ត្រូវ​​បង្កើន​តម្លៃ​ឱ្យ​បាន ១៨៥ ដុល្លារ​ក្នុង​មួយ​ហ៊ុន ដើម្បី​សម្រេច​គោលដៅ​ដ៏​ធំ​នោះ។​ ម្ល៉ោះ​ហើយ​មុន​បញ្ចប់​ឆ្នាំ ២០១៧ យើង​ប្រហែល​នឹង​បាន​ឃើញ Apple ផ្លាស់ប្ដូរ​តម្លៃ​ខ្លួន​ពី​អក្សរ M ទៅ​ជា​អក្សរ T តំណាង​ឱ្យ Trillion។

ចុច​អាន​បន្ត​

ប្រភព៖ PhoneArena   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី