Rooney ថាមក Everton មិនមែនលេងលំៗដើម្បីចូលនិវត្តន៍ទេ
- 2017-07-11 01:12:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rooney ថាមក Everton មិនមែនលេងលំៗដើម្បីចូលនិវត្តន៍ទេ
ចន្លោះមិនឃើញ
Wayne Rooney និយាយថាខ្លួនមិនមែនមក Everton ដើម្បីលេងលើកចុងក្រោយក្នុងអាជីពបាល់ទាត់រួចចូលនិវត្តន៍ទេ គឺមកដើម្បីលេងឲ្យល្អបំផុតហើយអាចជាប់ជម្រើសជាតិអង់គ្លេសវិញ។
ខ្សែប្រយុទ្ធវ័យ៣១ ឆ្នាំបានត្រឡប់មកក្លឹបចាស់ដោយគ្មានតម្លៃខ្លួនក្រោយ លេងបានតែ ១៥ប្រកួតប៉ុណ្ណោះឲ្យ Manchester United រដូវកាលមុន ហើយក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេនៅអង់គ្លេស រូបគេមិនដែលបានលេងឲ្យក្រុមជម្រើសជាតិសោះចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦មក។
“ខ្ញុំពិតជារំភើបចិត្ត និងត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែង។ ខ្ញុំគិតថាវាគឺជាពេលវេលាដ៏សក្ដិសមនៅក្នុងអាជីព អាចនិយាយបានថាការមកវិញលើកនេះគឺដើម្បីឈ្នះពាន ប៉ុន្តែវាជាតួនាទីរបស់អ្នករាល់គ្នានៅក្នុងក្លឹបដើម្បីសម្រេចគោលដៅរបស់យើង"។ កីឡាករដែលកើតនៅទីក្រុង Liverpool ប្រាប់ដូច្នេះ។
Rooney គឺជាយុវជនរបស់ក្លឹប Everton ហើយផ្ទេរទៅ Manchester United ក្នុងឆ្នាំ២០០៤។ បង្ហាញខ្លួនបាន ៥៥៩ប្រកួតនៅបិសាចក្រហម ម្ចាស់អាវលេខ១០មួយនេះស៊ុតបញ្ចូលទីបាន ២៥៣គ្រាប់ជាកំណត់ត្រាច្រើនបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្លឹប៕
ចុចអាន៖