ឮថា iPhone 8 គ្មាន​​ភ្ជាប់​​ឧបករណ៍​សាក​ឥត​ខ្សែ​ Free ​ពី​​ប្រអប់​ទេ

  • 2017-07-11 01:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ការ​ចុះ​ផ្សាយ​ចេញ​ពី​សារព័ត៌មាន Daring Fireball បាន​បង្ហើប​​ថា​ ឧបករណ៍​សាក​ឥត​ខ្សែ​របស់ iPhone ជំនាន់​ក្រោយ នឹង​ដាក់​លក់​ដាច់​ដោយ​ឡែក​ពី​គ្នា មិន​មាន​​ស្រាប់​នៅ​ក្នុង​ប្រអប់​នោះ​ទេ។ ទៀត​សោត​អាច​ពន្យារពេលចេញ​លក់​ក្រោយ​ការ​បង្ហាញ iPhone 8 ប្រហែល ៣ សប្ដាហ៍​ទៀត​ផង​។

ម្ចាស់​គេហទំព័រ​លោក John Gruber លើក​ឡើង​ថា វា​ទំនង​ជា​រង់​ចាំ​ដល់ iOS 11.1 ចេញ​ឱ្យ​ប្រើប្រាស់​ ដូច​រឿងរ៉ាវ​កាល iPhone 7 Plus បំពាក់​កាមេរ៉ា​ភ្លោះ អាច​ថត​មុខងារ Portrait Mode បាន ទាល់​តែ​ចេញ iOS 10.1 សិន។ ប៉ុន្តែ​លោក​មិន​ហ៊ាន​សន្មត​ថា​ ការ​ពន្យារ​ពេល​នោះ មក​ពី​ការ​ផ្លាស់ប្ដូរ​ផ្នែក Software ឫ Hardware ឡើយ។

មិន​ខុស​ពី​ការ​ទស្សន៍ទាយ​របស់​លោក Ming-Chi Kuo នៃ​ក្រុមហ៊ុន KGI Securities ក៏​បាន​ថ្លែង​ស្រដៀង​គ្នា Apple នឹង​បង្កើត​ជម្រើស​ឱ្យ​អ្នក​ប្រើប្រាស់​ទិញ​ឧបករណ៍​សាក​ឥត​ខ្សែ​ពី​ខាង​ក្រៅ។​ បញ្ជាក់​ថា​កាល​ពី​ខែ​កុម្ភៈ​កន្លង​ទៅ Apple បាន​ចាប់ដៃ​ជាមួយ​ក្រុមហ៊ុន Wireless Power Consortium ក្នុង​គោលដៅ​សិក្សា​អំពី​បច្ចេកវិទ្យា​សាក​ថ្ម​ឥត​ខ្សែ។

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេច ចុច Like Page Sabay News Technology.........

បន្ត​ចុច​អាន៖

ប្រភព៖ iclarified   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី