បទ​ "Gangnam Style" របស់​ PSY បាត់តំណែង​កំពូល MV លើពិភពលោកហើយ

  • 2017-07-11 02:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ដែល​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​ ក្នុង​ប្រវត្តិសាស្ត្រ​ K-Pop បទ​ “Gangnam Style” និង​ធ្លាប់​ជា​វីដេអូ​បទ​ចម្រៀង​មាន​ការ​ចូល​ទស្សនា​ច្រើន​លើ​ YouTube ពេលនេះ​ត្រូវ​ធ្លាក់​តំណែង​ហើយ។

“Gangnam Style” របស់​ PSY ដែល​ពីមុន​ជា​កំពូល​បទ​ចម្រៀង​ទី​ ១​ដែល​មាន​ចំនួន​ទស្សនា​ច្រើន​លើស​គេ​ លើ​ពិភពលោក​ បាន​ធ្លាក់​តំណែង​ហើយ​ បន្ទាប់​ពី​បទ "See You Again” របស់​តារា​រ៉េប​អាមេរិក​ Wiz Khalifa ច្រៀង​រួមគ្នា​ជាមួយ​ Charlie Puth វ៉ា​ដាច់​កាល​ពី​ពេល​ថ្មីៗនេះ។

បទ "See You Again" របស់​ Wiz Khalifa ជាមួយ Charlie Puth ចេញឆ្នាំ​ ២០១៥

បទ "Gangnam Style" របស់​តារាចម្រៀង​ PSY​ ចេញឆ្នាំ​ ២០១២

គិត​មក​ដល់​ថ្ងៃ​នេះ​បទ​ "See You Again” មាន​ចំនួន​អ្នក​ចូល​ទស្សនា​ជិត​ ៣ពាន់​លាន​ដង​ ត្រឹម​រយៈពេល​ជាង​ ២ឆ្នាំ​ ខណៈបទ​ "Gangnam Style” មាន​រយៈ​ពេល​ជិត ៧ឆ្នាំទៅ​ហើយ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី