តារាល្បីៗថៃ​បង្ហាញ​មុខ​ ចូលរួមបុណ្យសព ឪពុក​របស់នាយ ផា

  • 2017-07-11 04:05:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​ទី​ ១០​ ខែ​កក្កដា​ម្សិលមិញ​ តារា​ប្រុស​ Noom Sornram និង​គ្រួសារ​បាន​រៀបចំ​ពិធី​បុណ្យ​សព​ ជូន​ដល់​លោក​ឪពុក​ជា​ទី​គោរព នៅ​វត្ត​ Saket ដែល​បាន​ទទួល​មរណភាព​កាល​ពី​ថ្ងៃ​អាទិត្យ សប្ដាហ៍​មុន។

លោក​ Chumphorn Thepphithak ឪពុក​របស់​ តួ​ឯក​ប្រុស​ក្នុង​រឿង​ នាង​ ផ្កាយ​ព្រឹក​ ត្រូវ​បាន​មហាជន​ស្គាល់​ថា​ ជា​តារា​ប្រុស​ជើង​ចាស់​មួយ​រូប​ដែល​​មាន​ស្នាដៃ​ច្រើន​ក្នុង​វិស័យ​សិល្បៈ​ថៃ។ គួរ​ឲ្យ​សោកស្ដាយ​ណាស់​ ដែល​តារា​ប្រុស​រូប​នេះ​បាន​ទទួល​មរណភាព​ហើយ​ ដោយ​រោគាពាធ​ ក្នុង​ជន្មាយុ​ ៧៨​ឆ្នាំ។ នាយ​ ផា​ ដែល​ជា​កូន​បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​កាល​ពី​ម្សិលមិញ​ ខណៈហែសព ឪពុក មកកាន់វត្តថា​ ខ្លួន​បាន​ខិត​ខំ​ និង​ព្យាយាម​អស់​ពី​សមត្ថភាព​ហើយ​ ក្នុង​ការ​បម្រើ​មើល​ថែ​ លោក​ឪពុក​រហូត​ដល់​ថ្ងៃ​ចុង​ក្រោយ​ហើយ។

ម្ដាយ​របស់​ នាយ ផា

ដោយឡែក​នៅ​ថ្ងៃ​ទី​ ១១ ខែ​កក្កដា​នេះ​ដែរ នឹង​មាន​រៀបចំពិធី​បូជា​សព​ វេលា​ម៉ោង​ ៤ល្ងាច នៅ​វត្ត​ Saket ក្នុង​ទី​ក្រុង បាងកក ដដែល។ ​

នា​ថ្ងៃ​ដ៏​ក្រៀមក្រំ​នោះ​ដែរ​ សង្កេត​ឃើញ​ថា​ក៏​មាន​វត្តមាន​ តារា​ស្រី​ Nicole Theriault ​និង តារាចាស់​ ថ្មី​ជា​ច្រើន​រូប​ចូលរួម​ពិធី​បុណ្យ​ ពោរពេញ​ដោយ​ទឹក​មុខសោកសៅ៕

ចុចអាន៖

ប្រភព៖ posttoday   ប្រែ​សម្រួល៖ យី សុធារី