NOCC​ ប្រជុំ​គ្រប់​សហព័ន្ធ​ប្រាប់​ផែនការ​ចេញ​ទៅ​ស៊ីហ្គេម​ ២០១៧

  • 2017-07-15 03:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​បើក​កិច្ច​ប្រជុំ​ជា​មួយ​បណ្ដា​សហព័ន្ធ​នានា​ដែល​នឹង​ចេញ​ទៅ​ចូលរួម​ប្រកួត​ស៊ីហ្គេម​នៅ​ប្រទេស​ ម៉ាឡេស៊ី​ ឆ្នាំ​២០១៧​ នេះ​ដើម្បី​ប្រាប់​ពី​ផែន​ការ​សំខាន់​ៗ​មួយ​ចំនួន​ ជា​ការ​ត្រៀម​ទុក​មុន​ចេញ​ដំណើរ។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ចំពោះ​ប្រភេទ​កីឡា​មួយ​ចំនួន​ដែល​ត្រូវ​ចេញ​ដំណើរ​ទៅ​មុន​តាម​កម្មវិធី​ប្រកួត​របស់​ស៊ីហ្គេម ត្រូវ​រៀបចំ​ឲ្យ​បាន​រួចរាល់​ជា​ស្រេច។​ មិន​ថា​សម្ភារ​ សំលៀក​បំពាក់​ ឬ​លក្ខណៈ​រាងកាយ​(សក់​ ក្រចក​ និង​ពុកមាត់)​នោះ​ទេ​ គឺ​ត្រឹមត្រូវ​និង​សមរម្យ​ជា​កីឡាករ​ កីឡា​ការិនី​ ហើយ​​វា​មិន​ខុស​ច្បាប់​ការ​ប្រកួត​ទីនោះ។​

ឯកឧត្ដម​ បន្ត​ថា​ ចំពោះ​សហព័ន្ធ​នីមួយៗ​ត្រូវ​ពិនិត្យ​លិខិត​ឆ្លង​ដែន​របស់​កីឡាករ​ ឲ្យ​បាន​ច្បាស់លាស់​ថា​ត្រឹមត្រូវ​និង​មិន​មាន​បញ្ហា​អ្វី​ទេ​នៅ​ពេល​ចេញ​ដំណើរ។​ បើ​និយាយ​ពី​សុខភាព​វិញ​ក៏​ដូច្នេះ​ដែរ​ ត្រូវ​ពិនិត្យ​និង​ប្រុងប្រយ័ត្ន​ឲ្យ​បាន​មែនទែន​ ថា​ពួក​គេ​មាន​សុខភាព​ល្អ​ត្រឹមត្រូវ​អាច​ចូលរួម​ប្រកួត​បាន​ អ្វី​ដែល​ត្រូវ​ប្រយ័ត្ន​បំផុត​មួួយទៀត​នោះ​គឺ​សារធាតុ​ហាម​ឃាត់​នៅ​ពេល​ប្រកួត​តែ​ម្ដង​ ប្រសិន​បើ​មាន​គឺ​វា​ប៉ះ​ពាល់​ខ្លាំង​ណាស់​ចំពោះ​មុខមាត់​ប្រទេស​ជាតិ ហើយ​នឹង​ត្រូវ​​ផាក​ពិន័យ​ថែម​ទៀត​ផង។​ នៅ​ពេល​ដែល​ទៅ​ដល់​កន្លែង​ស្នាក់នៅ ​គ្រូៗ​និង​សហព័ន្ធ​ត្រូវ​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​កន្លែង​សម្រាក​និង​កន្លែង​ហ្វឹកហាត់​ដើម្បី​សម្រួល​ដល់​កីឡាករ​របស់​ខ្លួន។​

ស៊ីហ្គេម​ លើក​ទី២៩ ឆ្នាំ​២០១៧ ​នៅ​ប្រទេស​ ម៉ាឡេស៊ី​ នេះ ​កម្ពុជា​បញ្ជូន​ ២៤​ប្រភេទ​កីឡា​ចូលរួម​ប្រជែង​យក​មេដាយ​ ហើយ​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​នឹង​ត្រូវ​ទៅ​មុន​ការ​ប្រកួត​ចំនួន​ ២ថ្ងៃ​ និង​វិល​ត្រលប់​មក​វិញ​១ថ្ងៃ​បន្ទាប់​ពី​ប្រកួត​ចប់៕

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង

អត្ថបទ៖ នួន ស៊ីណា​