ភ្ញៀវទេសចរ​ប្រទេសណា ទៅលេងនៅ​ម៉ាឡេស៊ី ច្រើន​ជាងគេបំផុត?

  • 2017-07-11 07:47:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ប្រទេស​ម៉ាឡេស៊ី មនុស្ស​ភាគ​ច្រើន​ប្រាកដ​ជា​នឹក​ស្រមៃ​ដល់​អគារ​ភ្លោះ Petronas Twin Tower នៅ​ក្រុង​កូឡាឡាំពួរ មុន​គេ​​ជា​មិនខាន ​ព្រោះ​វា​ជា​កន្លែង​ទេសចរណ៍​ដ៏​ពេញ​និយម និង​ជា​និមិត្ត​រូប​របស់​ប្រទេស​នេះ។

ម៉ាឡេស៊ី ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ជឿនលឿន និង​ស៊ីវិល័យ​មួយ​នៅ​តំបន់​អាស៊ាន ដែល​មាន​វិស័យ​ទេសចរណ៍​ដ៏​រឹង​មាំ និង​កើប​ចំណូល​បាន​យ៉ាង​ច្រើន​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ។ អ្នក​ទេសចរ​អាច​ទៅ​ទស្សនា​សំណង់​អគារ​ប្លែក​ៗ ឆ្នេរ​សមុទ្រ និង​តំបន់​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ទៀត។

ភ្ញៀវ​ទេសចរ​ដែល​ទៅ​ទស្សនា​ម៉ាឡេស៊ី​ច្រើន​ជាង​គេ​បំផុត គឺ​មក​ពី​ប្រទេស​សិង្ហបុរី (១៣ លាន​នាក់​) ​បន្ទាប់​មក​ឥណ្ឌូណេស៊ី (៣ លាននាក់​) និង​ចិន (២ លាន​នាក់) ក្នុង​ឆ្នាំ ២០១៦។ ម៉ាឡេស៊ី​ទទួល​បាន​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​អាស៊ាន​​សរុប​បាន​ចំនួន ២០,៣​លាន​នាក់ គឺ​ស្មើ​នឹង ៧៥,៨​% ​នៃ​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​ទាំង​អស់​ជុំវិញ​ពិភព​លោក ​បើ​ធៀប​នឹង​ឆ្នាំ ២០១៥ គឺ​មាន​កំណើន​ទេសចរ ៤%។

​ក្នុង​ត្រី​មាស​ទី ១ ឆ្នាំ ២០១៧ ម៉ាឡេស៊ី​ទទួល​​បាន​ភ្ញៀវ​ទេសចរ​ចំនួន​ ៥,០៣​លាន​នាក់​ពី​ប្រទេស​នៅ​អាស៊ាន គឺ​កើន​ឡើង ២,៤% ធៀប​នឹង​រយៈពេល​ដូច​គ្នា​​​ឆ្នាំ ២០១៦។ ម៉ាឡេស៊ី ​មាន​គម្រោង​ទាញ​យក​ភ្ញៀវ​ទេសចរ​ពី​ប្រទេស​អាស៊ាន​​ឲ្យ​បាន ២៣,១​លាន​នាក់ ក្នុង​ឆ្នាំ ២០១៧​។ នេះ​បើ​តាម​ក្រុម​ការងារ Sabay ចូល​រួម​ក្នុង​កិច្ច​ប្រជុំ Asean Media Bloggers Tourism Hunt 2017 ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​កូឡាឡាំពួរ​ថ្ងៃ​នេះ៕

ចុចអាន៖

អត្ថបទ៖ ឡេង ភារុណ

អត្ថបទពេញនិយម