The Rock ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​ផ្លូវ​ការ​?

  • 2017-07-12 03:24:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃ​អាទិត្យ​មុន​នេះ​មាន​បុរស​ម្នាក់​បាន​បញ្ជូន​ឯក​សារ​មួយ​ទៅ​កាន់​គណៈកម្មាធិការ​បោះ​ឆ្នោត​សហព័ន្ធ (Federal Election Commission) ដើម្បី​គាំ​ទ្រ​ឲ្យ​តារា​សម្ដែង​ និង​អតីត​កីឡាករ​ WWE លោក​ Dwayne “The Rock” Johnson ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី។

Dwayne "The Rock" Johnson

​បើ​យោង​ទៅ​តាម​សារព័ត៌មាន​ The Hill បុរស​ដែល​បាន​បញ្ជូន​ឯកសារ​ម្នាក់​នោះ​មាន​ឈ្មោះ​ថា Kenton Tiford ដែល​បាន​រៀប​ចំ​បទ​ឃោសនា​មួយ​​ឈ្មោះ​ថា​ "Run the Rock 2020” នៅ​រដ្ឋ​ West Virginia ដើម្បី​គាំ​ទ្រ​ឲ្យ​ The Rock ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី។ សារព័ត៌មាន​នេះ​បន្ត​ទៀត​ថា​ទំនាក់​ទំនង​របស់​លោក Tiford និង​ The Rock រួមទាំងមូល​ហេតុ​ដែល​ជំរុញ​ឲ្យ​លោក​ Tiford ធ្វើ​រឿង​នេះ​ គឺ​មិន​ទាន់​ច្បាស់​នៅ​ឡើយ។

ក្នុង​​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្ដី​ GQ កាល​ពី​ខែ​ឧសភា The Rock បាន​និយាយ​ថា​​គោល​បំណង​របស់​លោក​ដើម្បី​ចូល​បម្រើ​ក្នុង​សេតវិមាន​គឺ​អាច​ក្លាយ​ជា​ការ​ពិត​មួយ​ បន្ទាប់​ពី​លោក​លើក​ឡើង​ពី​អត្ថបទ​មួយ​របស់​កាសែត​ Washinton Post ដែល​និយាយ​គាំទ្រ​លោក ​​អំពី​មូលហេតុ​ដែល​ធ្វើ​ឲ្យ The Rock អាច​មាន​ឱកាស​ឈ្នះ​ជា​បេក្ខជន​ប្រធានាធិបតី។

ក្នុង​កិច្ច​សម្ភាសន៍​ដដែល​នោះ​​ The Rock បាន​និយាយ​ថា​៖ "តាំង​តែ​១​ឆ្នាំ​មុន វា​តែង​តែ​ធ្វើ​ឲ្យ​ខ្ញុំ​គិត​ពី​វា​រហូត។ វា​គឺ​ជា​ការ​រឿង​ដ៏​សំខាន់​មួយ​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ត្រលប់​ទៅ​ផ្ទះ​ហើយ​គិត​ពី​វា​ថា ខ្ញុំ​គួរ​តែ​ឆ្លើយ​ថា​ គួរ​តែ​ធ្វើ​រឿង​នេះ​ ឬមិន​គួរ​ធ្វើ ដោយ​ប្រកប​ទៅ​ដោយ​ការ​ពិត​ និង​ការ​គោរព​"។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ The Rock ព្រម​ទាំង​និយាយ​បែប​នេះ​ថា៖ "ប្រសិន​ជា​ខ្ញុំ​ជាប់​ យើង​នឹង​មាន​ថ្ងៃ​សម្រាក​ចុង​សប្ដាហ៍​៣​ថ្ងៃ​ និង​គ្មាន​​ពន្ធ"។

គូស​បញ្ជាក់​ដែរ​ថា​ The Rock បាន​លើក​ឡើង​ពី​បញ្ហា​នេះ​ផង​ដែរ​ពេល​លោក​ចូល​រួម​កម្មវិធី Saturday Night Life វគ្គ​ចុង​ក្រោយ​សម្រាប់​រដូវ​កាល​ទី​៤២ ដោយ​បាន​និយាយ​បែប​កំប្លែង​ថា​នឹង​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​ជាមួយ​តារា​សម្ដែង​ល្បី​លោក Tom Hank។

បើ​គិត​ត្រឹម​ពេល​នេះ​បេក្ខជន​ដាក់​ឈ្មោះ​សម្រាប់​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​អាមេរិក គឺ​មាន​១២៩​រូប​រួច​ទៅ​ហើយ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Bleacherreport   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម