ដោះ​ iCloud ត្រូវ​រើ​ម៉ាស៊ីន​ iPhone អ៊ីចឹង​បាន​ស៊ី​ថ្លៃ​រាប់​រយ​ដុល្លារ

  • 2017-07-12 03:23:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដោះ​ iCloud លើ iPhone ​អាច​និយាយ​បាន​ថា​ជា​បញ្ហា​ដែល​ត្រូវ​ចំណាយ​ប្រាក់​អស់​ច្រើន​បំផុត​ ក្នុង​ចំណោម​បញ្ហា​លើ​ iPhone ដោយ​អាច​ចំណាយ​ដល់​លើស ១០០ ដុល្លារ​ឯណោះ។ នេះ​ក៏​ដោយ​សារ​​ដំណើរ​ការ​ដោះ​ iCloud មិន​មែន​ងាយ​ស្រួល​នោះ​ទេ ពោល​ត្រូវ​រុះរើ​ម៉ាស៊ីន​ទាំង​មូល​តែ​ម្ដង។

ដំណាក់​កាល​ដែល​ត្រូវ​ឆ្លង​កាត់​ដើម្បី​ដោះ​ iCloud នេះ​រួម​មាន​ទី​មួយ​ដោះ​ Motherboard ចេញ​ពី iPhone ដែល​ជាប់​ iCloud (មិន​ស្គាល់​គណនី​ iCloud) រួច​ដោះ​គ្រឿង​បន្លាស់​សំខាន់ៗ​ចេញ​ពី Motherboard។ ដំណាក់​កាល​ទីពីរ​ដោះ​គ្រឿង​បន្លាស់​ចេញ​ពី​ Motherboard មួយ​ទៀត​ដែល​មាន​គណនី​ iCloud ស្រាប់​ បន្ទាប់​មក​យក​គ្រឿង​បន្លាស់​ដែល​ដោះ​ចេញ​ពី​ iPhone នៅ​ដំណាក់​កាល​ពី​មួយ​ មក​ដាក់​ចូល​ Motherboard ថ្មី។ ដំណាក់​កាល​ចុង​ក្រោយ​យក​ Motherboard ដាក់​ចូល​ iPhone វិញ​ បន្ទាប់​មក​គ្រប​គម្រប​ iPhone ឲ្យ​ជិត​ជា​ការ​រួច​រាល់។

តាម​ការ​រៀប​រាប់​ខាង​លើ​ប្រិយមិត្ត​ប្រហែល​ជា​គិត​ថា​ងាយ​ស្រួល ប៉ុន្តែ​ពេល​ទស្សនា​វីដេអូ​​លម្អិត​ខាង​ក្រោយ​ទើប​ដឹង​ថា​មិន​ស្រួល​ដូច​ការ​រៀប​រាប់​ឡើយ៖

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង