អ្នក​គាំទ្រ​កម្ពុជា ​យល់​យ៉ាង​ណា​ចំពោះ​ការ​មក​សង​សឹក​របស់ SCG Muangthong លើ All Stars

  • 2017-07-12 03:37:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម SCG Muangthong United ​នឹង​លើក​ទ័ព​មក​សងសឹង​ជាមួយ​ក្រុម Cambodian All Stars ​របស់​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៦​ខែ​កក្កដា​ឆ្នាំ​២០១៧​ខាង​មុខ​នេះ​ហើយ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។

អ្នក​គាំទ្រ​កាល​ពី​ឆ្នាំ​២០១៦

ដោយ​កាល​ពី​ប៉ះ​គ្នា​ឆ្នាំ​មុន ​ក្រុម​ជើង​ឯក​លីគ​កំពូល​ថៃ​បាន​បរាជ័យ​ម្ដង​មក​ហើយ​ក្រោម​ក្រសែ​ភ្នែក​អ្នក​គាំទ្រ​ជាង​៤​ម៉ឺន​នាក់​​ក្នុង​លទ្ធផល ៤-៣។ ដោយ​សារ​តែ​ដូច្នេះ​ហើយ ​ទើប​ពួកគេ​ត្រលប់​មក​ចង់​សាក​កម្លាំង​ជាមួយ​ក្រុម​តំណាង​កម្ពុជា​ម្ដង​ទៀត ​ដើម្បី​ចង់​ដឹង​ថា​តើ​លទ្ធផល​នឹង​ទៅ​ជា​យ៉ាងណា​វិញ​សម្រាប់​ការ​ប៉ះ​គ្នា​លើក​ទី​២​នេះ។

ដូច​គ្នា​នេះ​ដែរ ​ក្រុម​អ្នក​គាំទ្រ​កម្ពុជា​ក៏​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ដែរ​សម្រាប់​ការ​ប្រកួត​និង​លើក​ទឹក​ចិត្ត​ដល់​កីឡាករ​តំណាង​កម្ពុជា ​នៅ​ថ្ងៃ​ទី​១៦​នេះ។ ដោយ​ពួកគេ​បាន​ចូល​រួម​ទិញ​សំបុត្រ​រួច​ជា​ស្រេច​និង​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ចំពោះ​ការ​ប្រកួត​ដូច​ខាង​ក្រោម៖

សូម​បញ្ជាក់​ថា​ការ​ប្រកួត​នេះ​មាន​លក់​សំបុត្រ​នៅ​មុខ​ពហុ​កីឡដ្ឋាន​ជាតិ ​ដោយ​តំបន់​ទី​១​តម្លៃ​១​ម៉ឺន​រៀល​និង​តំបន់​ទី​២​តម្លៃ​៥​ពាន់​រៀល។ ប្រាក់​ដែល​បាន​ពី​ការ​លក់​សំបុត្រ​និង​បាន​ពី​ការ​ប្រកួត ​នឹង​ត្រូវ​យក​ទៅ​ជួយ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​យុវជន​ទូទាំង​ប្រទេស​កម្ពុជា៕

សកម្មភាព​កាល​ពី​ឆ្នាំ​២០១៦

ចុចអានអត្ថបទ៖

កាន់​តែ​ច្បាស់​រឿង​លក់​​សំបុត្រ​ Cam- All Star ប៉ះ​​ SCG Muangthong United

​ប្រវត្តិ​គ្រូ​បង្វឹក SCG Muangthong ​ធ្លាប់​ឈ្នះ​មេដាយ​មាស​ស៊ីហ្គេម​៤​ដង មុន​មក​ប៉ះ​ All Stars ​កម្ពុជា

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី