Hart អាចមានអនាគតបើប្ដូរទៅលេងនៅ West Ham
- 2017-07-12 03:38:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hart អាចមានអនាគតបើប្ដូរទៅលេងនៅ West Ham
ចន្លោះមិនឃើញ
ញញួរធំ West Ham កំពុងអន្ទះសាចង់ចុះហត្ថលេខាយកអ្នកចាំទី Joe Hart ពី Manchester City។
ការចរចានៅមិនទាន់ជោគជ័យនៅឡើយទេ ប៉ុន្តែអ្នកចាំទីសញ្ជាតិអង់គ្លេសអាចនឹងយល់ព្រមទៅលេងនៅ West Ham បន្ទាប់ពីអ្នកចាត់ការ Pep Guardiola ព្រងើយកន្តើយ។ Hart ត្រូវក្លឹបអនុញ្ញាតឲ្យ Torino ខ្ចីជើងរដូវកាលមុនតែបានត្រឡប់មក City វិញ ដោយសារកុងត្រាគេជាមួយក្លឹបនៅសល់រហូតដល់ឆ្នាំ២០១៩ឯណោះ។
Manchester City ទើបតែឲ្យអ្នកចាំទីដៃទីពីរ Caballero ចាកចេញដោយគ្មានតម្លៃខ្លួន ហើយទិញយកមកវិញនូវអ្នកចាំទី Ederson Moraes ពី Benfica។ វត្តមានរបស់សមាជិកថ្មី Moraes មានន័យថា Hart មិនស្ថិតនៅក្នុងផែនការរបស់លោក Pep នោះទេ៕