ស្វែង​យល់​ប្រព័ន្ធ​ការពារ​រន្ទះ ​​ចៀសវាងគ្រោះថ្នាក់រដូវភ្លៀង

  • 2017-07-12 07:08:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ប្រព័ន្ធ​​ការពារ​រន្ទះ​ជា​ប្រព័ន្ធ​ម្យ៉ាង​ដែល​គេ​បង្កើត​ឡើង​ដើម្បី​ការពារ​​កុំ​ឲ្យ​មាន​ការ​ខូចខាត​​ផ្ទះ​សម្បែង​​​​ពេល​ត្រូវ​រន្ទះ​បាញ់។ បើ​ស្វែង​យល់​ឲ្យ​ដិត​ដល់​ទៅ​ទើប​ដឹង​ថា​ប្រព័ន្ធ​នេះ​មាន​ដំណើរ​ការ​មិន​ស្មុគស្មាញ​ប៉ុន្មាន​ទេ អាច​ឲ្យ​អ្នក​ងាយ​យល់​បំផុត។

រូបដ្យាក្រាមពីគំរូនៃប្រព័ន្ធ​ការពារន្ទះបាញ់

​​ប្រព័ន្ធ​ការពារ​មាន​ចែក​ចេញ​​ ៣ ផ្នែក​សំខាន់ៗ​រួម​មាន​​រំពាត់​ដែក​ខ្លីៗ​​សម្រាប់​ដាក់​នៅ​លើ​ដំបូល, បន្ទាត់​ដែក​​​សម្រាប់​ដាក់​ក្រោម​ដី និង មាន​ខ្សែ​ភ្លើង​សម្រាប់​ត​ភ្ជាប់​ពី​បន្ទាត់​ដែក​លើ​ដំបូល​ទៅ​កាន់​បន្ទាត់​ដែក​ក្រោម​ដី។ ឧបមា​ថា​នៅ​ពេល​​មាន​រន្ទះ​បាញ់​ចំ​ផ្ទះ​ដែល​មាន​បំពាក់​ប្រព័ន្ធ​នេះ​ រំពាត់​ដែក​លើ​ដំបូល​ជា​អ្នក​ទទួល​យក​​កម្លាំង​រន្ទះ​បាញ់ បន្ទាប់​មក​បញ្ជូន​កម្លាំង​នោះ​ទៅ​តាម​ខ្សែ​ភ្លើង ដើម្បី​ឲ្យ​កម្លាំង​នោះ​​ទៅ​ដល់​រំពាត់​ដែល​ក្រោម​ដី។ ពេល​​ដល់​ក្រោម​ដី​កម្លាំង​រន្ទះ​បាញ់​នឹង​ត្រូវ​បញ្ចេញ​នៅ​ក្រោម​ដី​នោះ ដែល​​នឹង​មិន​ប៉ះពាល់​ដល់​ផ្ទះ​ឡើយ។

ទស្សនា​វីដេអូ​ខាង​ក្រោម​នឹង​ដឹង​កាន់​តែ​ច្បាស់ ៖

​​​​ទាក់ទង​នឹង​ប្រព័ន្ធ​ការពារ​នេះ​ដែរ​ មាន​ជំនឿ​មួយ​​​ថា​ប្រព័ន្ធ​នេះ​ជា​អ្នក​ស្រូប​ទាញ​កម្លាំង​រន្ទះ​បាញ់ ប៉ុន្តែ​តាម​ពិត​នេះ​ជា​ការ​យល់​ខុស​មួយ។ រន្ទះ​បាញ់​​ជា​កម្លាំង​អគ្គិសនី​ដ៏​ខ្លាំង​ក្លា​មួយ​ ដោយ​​​​​វា​ត្រូវ​រក​ផ្លូវ​​ចម្លង​មួយ​ដើម្បី​បាន​មក​ដល់​ដី៕​​​​​

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអាន៖

ប្រភព៖ YouTube   ប្រែ​សម្រួល៖ សុខហេង