Minzy បង្ហោះ​វីដេអូ​ខ្លួន​រាំ​កាល​ពី​អាយុ​ ១៣​ឆ្នាំ​ ឃើញក្បាច់ញាក់សាច់​

  • 2017-07-12 09:52:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗ​នេះ​អតីត​សមាជិក​ក្រុម​ចម្រៀង 2NE1 មិនដឹងនឹក​ឃើញ​យ៉ាង​ម៉េច​ ក៏​បង្ហោះ​វីដេអូ​រាំ​របស់​ខ្លួន​រៀន​រាំ​កាល​ពី​នាង​អាយុ​ ១៣​ឆ្នាំ​ បង្ហាញ​ថា​នាង​ពិត​ជា​ពូកែ​រាំ​តាំង​ពី​ក្មេង​មក​ម្ល៉េះ។

A post shared by MINZY (@_minzy_mz) on

**វីដេអូ​ដែល​ Minzy បង្ហោះ​លើ​ Instagram**

ក្បាច់​រាំ​ដ៏​រស់​រវើក​របស់​ Minzy បាន​ធ្វើ​ឲ្យ​កក្រើក​វិស័យ​ K-Pop តាំង​ពី​នាង​ទើប​តែ​ចូល​សិល្បៈ​ដំបូង​ជាមួយ​ក្រុម​ចម្រៀង 2NE1 មក​ម្ល៉េះ ប៉ុន្តែ​អ្នក​គាំទ្រ​មួយ​ចំនួន​មិន​ធ្លាប់​ដឹង​ទេ​ថា Minzy ពូកែ​រាំ​តាំង​​តែ​ពី​វ័យ​ក្មេង។

Minzy កាល​ពី​នៅ​ជា​សមាជិក​ក្រុម​ 2NE1

នេះ​អាច​ដោយ​សារ​តែ​ ទេពកោសល្យ​របស់​នាង ព្រម​ទាំង​​សែស្រឡាយ​គ្រួ​សារ​នាង​ដែល​មាន​រាប់​បញ្ចូល​ជាមួយ​អ្នក​រាំ​ តួយ៉ាង​លោក​យាយ​របស់​នាង​ឈ្មោះ​ Gong Ok Jin ដែល​ជា​អ្នក​ពូកែ​រាំ​របាំ​ម្នាក់។ **វីដេអូ​ដែល​ធ្វើឲ្យ​ Minzy ចាប់​ផ្តើម​មាន​ការ​ចាប់​អារម្មណ៍​**

Minzy ត្រូវ​បាន​លោក​ Yang Hyun Suk ម្ចាស់​ផលិត​កម្ម​ YG រក​ឃើញ​បន្ទាប់​ពី​នាង​ចូល​រួម​កម្មវិធី​ប្រកួត​រាំ​មួយ​នៅ​ទី​ក្រុង Gwangju ប្រទេស​កូរ៉េ ដោយ​សារ​តែ​វីដេអូ​ដែល​នាង​សម្ដែង​នោះ​ត្រូវ​បាន​គេ​ចែក​ចាយ​ជា​ច្រើន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។

ចំណែក​ឯ​វីដេអូ​ដែល​នាង​ទើប​នឹង​បង្ហោះ​នេះ​នាង​បាន​សរសេរ​ថា៖ "ពេល​ដែល​ខ្ញុំ​មាន​អាយុ១៣​ឆ្នាំ​ លើក​ទី​១​ ដែល​ខ្ញុំ​រៀន​ក្បាច់​រាំ​ពី Michelle"។

វីដេអូ​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​នាង​ចាប់​អារម្មណ៍​ជា​ខ្លាំង ហើយ​ក៏​បាន​ទទួល​នូវ​ការ​សរសើរ​ជា​ខ្លាំង​ចំពោះ​ភាព​រហ័សរហួន​ និង​ពូកែ​ក្នុង​ការ​រាំ​តាម​ចង្វាក់​ភ្លេង​របស់​នាង៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទពេញនិយម
អត្ថបទថ្មី