ពិតទេ CL នឹង​ចូល​ជា​សមាជិកថ្មី​របស់ក្រុម​ចម្រៀង​ដ៏ល្បី Black Eyed Peas?

  • 2017-07-10 08:11:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក្យ​ចចាមអារ៉ាម​កំពុង​សុសសាយ​ពេញ​ទឹក​ពេញ​ដី​ អំពី​ព័ត៌មាន​ដែល​ថា​ តារា​ចម្រៀង​​ CL នឹង​ចូល​ក្នុង​ក្រុម​ The Black Eyed Peas ចង់​ដឹង​ទេ​ថា​ដំណឹង​នេះ​លេច​ឮ​ពីណា?

ជាក់​ស្ដែង​ព័ត៌មាន​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ដំបូង​លើ​ វិបសាយ​ TV Report ជា​ភាសា​កូរ៉េ។ ក្នុង​ព័ត៌មាន​បាន​សរសេរ​ថា​ CL អាច​នឹង​ចូល​ក្នុង​ក្រុម​ចម្រៀង​អាមេរិក​ The Black Eyed Peas និង​ទទួល​តំណែង​ជា​អ្នក​ច្រៀង​សំខាន់​ម្នាក់​ក្នុង​ក្រុម​ ជំនួស​ Fergie ។

«តើ​ពាក្យ​ចចាមអារ៉ាម​នេះ​ ពិត​មែន​ ឫ​យ៉ាងណា? នាង​ (CL) កំពុង​វិវត្ត​ខ្លួន​ចូល​ទៅ​កាន់​ទីផ្សារ​អាមេរិក​ និងក្លាយ​ខ្លួន​ជា​តារា​ប្រចាំ​ពិភពលោក​ហើយ។​ តើ​តារា​ចម្រៀង​ដែល​មក​ពី​ក្រុម​ 2NE1 នឹងចូល​ជា​ក្រុម​ Black Eyed Peas ឫ​យ៉ាងណា? បើសិន​ជា​ការពិត​ នោះ​ពិត​ជា​អស្ចារ្យ​ណាស់។ នេះ​គឺ​ជា​ឱកាស​ខ្ពស់​បំផុត​របស់​ CL ដែល​នឹង​ចូល​ក្រុម​នេះ​ ក្នុង​នាម​ជា​តារា​ចម្រៀង​ថ្មី​។ យ៉ាងណា​មិញ​ក្រុម​នេះ​មាន​សមាជិក​ ៤​នាក់​ដូចជា​៖ Wii.i.am (មេក្រុម​, អ្នក​រ៉េប, និង​អ្នក​ដឹកនាំ​) Apl.de.ap (អ្នក​រ៉េប) Taboo (អ្នក​រ៉េប) Fergie (អ្នក​ច្រៀង​)។ គួរ​ឲ្យ​ស្ដាយ​ Black Eyed Peas បាន​ជួប​បញ្ហា​ខ្លះ​ដោយសារ​ Fergie បាន​ចេញ​ពី​ក្រុម ជា​ហេតុ​ធ្វើ​ឲ្យ​ក្រុម​ត្រូវការ​សមាជិក​ថ្មី​មក​ជំនួស​តំណែង​នាង​ ខណៈ​ពួកគេ​ក៏​មាន​គម្រោង​ត្រលប់​មក​វិញ​ជាមួយ​បទ​ថ្មី​ដែរ។ ជាមួយ​គ្នា​នោះ​ អ្នក​គាំទ្រ​មួយ​ចំនួន​ក៏​បាន​ជ្រើសរើស​ CL ជា​បុគ្គល​ដែល​សម​បំផុត ព្រោះ​ក្រៅ​ពី​ជា​មិត្តដ៏​ល្អ​របស់​ក្រុម​ នាង​ក៏​មាន​ស្នាដៃ​ជោគជ័យ​ជា​ច្រើន​ក្នុង​ទីផ្សារ​អាមេរិក​នា​ពេល​កន្លង​មក​ដែរ។ ដោយឡែក​ខាង​ផលិតកម្ម​ YG ឯណេះ​វិញ​មិន​ទាន់​ចេញ​មុខ​បកស្រាយ​អំពី​ពាក្យ​ចចាមអារ៉ាម​ មួយ​នេះ​ថា​ពិត​ ឫ​មិន​ពិត​ទេ។ ចំណែក​ខាង​ក្រុម​ Black Eyed Peas អាច​នឹង​ប្រកាស​ជា​សាធារណៈ​មុន​ CL បង្ហាញ​មុខ​ក្នុង​ក្រុម។ អ្វី​ដែល​ធ្វើ​ឲ្យ​កាន់​តែ​អស្ចារ្យ​ នៅ​ខែ​សីហា​ ខាង​មុខ​ ក្រុម​ Black Eyed Peas នឹង​មាន​វត្តមាន​សម្ដែង​ក្នុង​កម្មវិធី​ប្រគល់​ពានរង្វាន់​ "MTV Video Music Awards” ហើយ​ប្រសិន​ពេល​នោះ​ CL ឡើង​សម្ដែង​ជាមួយ​ជាមួយ​ក្រុម​ មាន​ន័យ​ថា​ ព័ត៌មាន​ចចាមអារ៉ាម​ ដែល​កំពុង​ផ្ទុះ​នេះ​ គឺ​ជា​ការ​ពិត​ហើយ » នេះ​បើ​តាម​ព័ត៌មាន ពី​ TV Report បានចុះផ្សាយ​​។

យ៉ាងណាក្ដី ក្រោយ​ព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត​មក​ ពី​ការ​ចាកចេញ​ពីក្រុមរបស់​ Fergie កាលពី​ថ្ងៃ​ទី ០៣​ ខែមិថុនា ឆ្នាំ​ ២០១៧ លោក​ Will.i.am និង​ Fergie ផ្ទាល់ ក៏​បាន​ចេញ​មុខ​បដិសេធ​ដែរ លើ​បណ្ដាញ​ Twitter ដោយពួកគេ​បាន​និយាយ​ថា​ តារាស្រី​រូបនេះ​ នឹង​នៅ​តែ​ជា​ផ្នែក​មួយ​នៃ​ក្រុម​ បើ​ទោះ​បី​នាង​កំពុង​ត្រៀម​ស្នាដៃ​អាល់ប៊ុម​ទោល​ផ្ទាល់​ខ្លួន​ក៏​ដោយ៕

ចុចអាន៖

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី