តារា​ចម្រៀង Fergie ចាក​ចេញ​ពី​ក្រុម Black Eyed Peas បាត់​ហើយ!

  • 2017-06-02 04:51:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​យោង​ទៅ​តាម​ពាក្យ​ចចាមអារ៉ាម​ថ្មីៗ​នេះ ​អំពី​ព័ត៌មាន​ដែល​និយាយ​​ថា​ Fergie ចាក​ចេញ​ពី​ក្រុម​នោះ​ ពេល​នេះសមាជិកក្រុម​ Black Eyes Peas ​លោក​ Will.i.am បាន​ចេញ​មុខ​បង្ហាញ​ថា​នាង​ពិត​ជា​ចាក​ចេញ​ពី​ក្រុម​មែន។

តារា​ចម្រៀង Will.i.am និង Fergie

ការ​បញ្ជាក់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ Will.i.am និយាយ​ក្នុង​កិច្ច​សម្ភាសន៍​មួយ​ជាមួយ​ទស្សនាវដ្ដី “Ahlan!"។ លោក​បាន​និយាយ​ថា​៖ "សម្រាប់​ពេល​នេះ​យើង​មិន​ទាន់​រក​អ្នក​ណា​ជំនួស​ទេ ហើយ​អ្វី​ដែល​អ្នក​រាល់​គ្នា​ស្គាល់​ពី​ Black Eyed Peas គឺ​គ្មាន​អ្នក​ណា​ម្នាក់​ជំនួស Fergie បាន​ទេ។"

ក្រុម​ចម្រៀង Black Eyes Peas

​លោក​បាន​បន្ត​ថា៖ "នាង​កំពុង​តែ​សស្រាក់​សស្រាំ​ក្នុង​គម្រោង​ថ្មី​របស់​នាង យើង​កំពុង​ដក​ស្រង់​នូវ​បទ​ពិសោធន៍​ថ្មីៗ និង​ប្រារព្ធ​ខួប​ទី​២០ឆ្នាំ​ដែល​ក្រុម Black Eyes Pease បញ្ចេញ​បទ​ចម្រៀង"។

តារា​ចម្រៀង Nicole Scherzinger

មួយ​វិញ​ទៀត​តារា​ចម្រៀង​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​ថា​ ចង់​បាន​អតីត​សមាជិក​ក្រុម​ Pussycat Dolls អ្នក​នាង Nicole Scherzinger ឲ្យ​មក​ចូល​រួម​ក្រុម​។ ប៉ុន្តែ​នៅ​ពេល​នេះ​ លោក​ Will.i.am កំពុង​តែ​រង​ចាំ​ចម្លើយ​ពី​នាង។ ក្នុង​កិច្ច​សម្ភាសន៍​នេះ​លោក Will ក៏​បាន​និយាយ​ថា៖ "តាំង​តែ​ពី​ចាប់​ផ្តើម​ក្រុម Black Eyes Peas មកយើង​តែ​ង​តែ​មាន​អ្នក​ច្រៀង​សំឡេង​ល្អ​ម្នាក់​ដើម្បី​ចូល​រួម​ជាមួយ​យើង"៕

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ