Spider-Man: Homecoming ទទួល​បាន​ចំណាក់​ថ្នាក់​លេខ​១​ ប្រចាំ​ចុង​​សប្ដាហ៍​ ឯ​ប្រាក់​ចំណូល​ឡើងកប់

  • 2017-07-10 03:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ថ្មី​របស់​ផលិត​កម្ម​ Marvel និង​ Sony គឺ​រឿង​ Spider-Man: Homecoming បាន​ទទួល​លទ្ធផល​ល្អ​លើស​ពី​ការ​រំពឹង​ទុក​ជាមួយ​នឹង​ចំណូល​ប្រហែល​ ១១៧​លាន​ដុល្លារ​សម្រាប់​ចុង​សប្ដាហ៍​នៅ​សហរដ្ឋអាមេរិក។

Poster សម្រាប់​រឿង Spider-Man: Homecoming

វគ្គ​ Homecoming នេះ​គឺ​ជា​​រឿង​ដំបូង​ក្នុង​ខ្សែ​រឿង​ថ្មី​ សម្រាប់​បណ្ដា​ខ្សែ​រឿង​ Spider-Man ដែល​បាន​ចាប់​ផ្ដើម​កាល​ពី​១៥​ឆ្នាំ​មុន, ខណៈ​ដែល​ខ្សែ​រឿង​​នេះ​ធ្លាប់​ថត​សារ​ឡើង​វិញ​ម្ដង​ជាមួយ​នឹង​តារា​សម្ដែង​ Andrew Garfield កាល​ពី​​ឆ្នាំ ២០១៤។

​សម្រាប់​វគ្គ​ថ្មី​នេះ​ គេ​ផ្ដោត​សំខាន់​ទៅ​លើ​ជីវិត​ជា​ក្មេង​ជំទង់​របស់​ Spider-Man ដែល​​គេ​ជ្រើស​យក Tom Holland ជា​តួ​អង្គ​ Spider-Man។ រឿង​នេះ​ក៏​បាន​ចូល​រួម​ជាមួយ​កំពូល​តារា​សម្ដែង Robert Downey Jr. ដើរ​តួ​ជា​ Tony Stark/Iron Man និង​តារា​សម្ដែង​ Michael Keaton សម្ដែង​ជា​តួ​ចិត្ត​អាក្រក់ Vulture។

តារា​សម្ដែង​ Tom Holland

ភាព​យន្ត​នេះ​ចំណាយ​ដើម​ទុន​ថត​អស់​ ១៧៥​លាន​ដុល្លារ​ ហើយ​ទទួល​បាន​ប្រាក់​ចំណូល​មក​វិញ ១៤០​លាន​ដុល្លារ​នៅ​ខាង​ក្រៅ​សហរដ្ឋ​អាមេរិក​​សម្រាប់​ចុង​សប្ដាហ៍ ធ្វើ​ឲ្យ​ចំណូល​សរុប​ទូទាំង​ពិភព​លោក​សម្រាប់​ចុង​សប្ដាហ៍​គឺ​ ២៥៧លាន​ដុល្លារ។

ចំណែក​ឯ​រឿង Despicable Me 3 ដែល​ជា​ភាព​យន្ត​លេខ​១​សប្ដាហ៍​មុន​ជាប់​លេខ​២​វិញ​ជាមួយ​នឹង​ចំណូល​៣៤​លាន​ដុល្លារ​ ខណៈ​ដែល​រឿង​ Baby Driver ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ជាមួយ​នឹង​ចំណូល​១២.៨លានដុល្លារ៕

ចុច​អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី