តក់​ស្លុត! អ្នកគាំទ្រ EXO នៅ​កូរ៉េខាងជើង សុខចិត្ត​ប្រថុយជីវិត​ដោយសារតែរឿងមួយ​

  • 2017-07-13 00:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​ដ៏​អស្ចារ្យ​មួយ​នៅ​ពេល​ក្រុម​ចម្រៀង​ដ៏​ល្បី​ EXO ទទួល​បាន​ភាព​ល្បីល្បាញ​ខ្លាំង​ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជាង​នេះ​នោះ​គឺ​នៅ​ពេល​ដែល​ ដឹង​ថា​ប្រជាប្រិយភាព​របស់​ក្រុម​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង។

ការ​ភ្ញាក់ផ្អើល​នេះ​កើតឡើង​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ពេល​ដែល​ដឹង​ថា​ ម្ចាស់​គណនី​ Twitter ជា​ច្រើន​នាក់​ដែលជាអ្នក​គាំទ្រ​ EXO គឺ​កំពុង​រស់​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ជើង។ នេះ​បើ​យោង​តាម​ប្រភព​ដែល​បាន​ផ្សាយ។ យ៉ាងណាមិញ​ រឿងរ៉ាវ​នេះ​ បាន​កើត​ឡើង​តាំង​ពី​ថ្ងៃ​ទី​ ០៩​ ខែ​កក្កដា​ ពោល​នៅ​ថ្ងៃ​ដែល​ Kai បញ្ចេញ​ Teaser សម្រាប់​អាល់ប៊ុម​ថ្មី​របស់​ក្រុម​នៅ​លើ​គណនី​ Twitter ផ្លូវការ​របស់​ EXO ហើយ​ពេលនោះ​ស្រាប់​តែ​មាន​គណនី​ Twitter ជាច្រើន​ Tweet ចេញពីប្រទេសកូរ៉េខាងជើង។

ផ្អែក​លើ​ច្បាប់​ព្រហ្មទណ្ឌ​របស់​ប្រទេស​កូរ៉េ​ខាង​ជើង​ដែលបាន​ កែប្រែ​ចុង​ក្រោយ​កាល​ពី​ឆ្នាំ​ ២០១៥​ បាន​បញ្ជាក់​ថា​ជនជាតិ​កូរ៉េ​ខាង​ជើង​ នឹង​ត្រូវ​ដាក់​ទោស​យ៉ាង​ធ្ងន់ធ្ងរ​យ៉ាង​ហោច​ណាស់​ ១០​ឆ្នាំ​ ប្រសិន​ចាប់​បាន​ថា​ បាន​ស្ដាប់​ចម្រៀង​ និង​ មើល​រឿង​កូរ៉េ​របស់​កូរ៉េ​ខាងត្បូង។ នេះ​អាចនិយាយ​បាន​ថា​ អ្នក​គាំទ្រ​ទាំង​នោះ​របស់​ EXO កំពុង​ប្រថុយ​ជិវិត​ខ្លាំងណាស់​ ឲ្យ​តែ​បាន​ឃើញ​ ក្រុម​សំណព្វចិត្ត​របស់​ពួកគេ។

ជាក់ស្ដែង កេរ្តិ៍ឈ្មោះ​ដ៏​ល្បី​រន្ទឺ​របស់​ក្រុម​ចម្រៀង​បុរស​ EXO កាន់​តែ​មាន​សន្ទុះ​ខ្លាំង​ឡើងៗ​ ពី​មួយ​ថ្ងៃ​ទៅ​មួយថ្ងៃ​ ស្រប​ពេល​នេះ​ពួកគេ​ក៏​កំពុង​ត្រៀម​ខ្លួន​បង្ហាញ​វត្តមានជាមួយ​បទ​ថ្មី​របស់​ខ្លួន​ក្នុង​ពេល​ឆាប់ៗដ៏ខ្លី​ខាង​មុខ៕

ចុចអាន៖

អត្ថបទ៖ យី សុធារី