EXO នឹងវិលមកសាជាថ្មីនៅខែក្រោយ ប៉ុន្តែគួរឲ្យស្ដាយព្រោះត្រូវអវត្តមានសមាជិកម្នាក់
- 2017-06-23 09:26:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
EXO នឹងវិលមកសាជាថ្មីនៅខែក្រោយ ប៉ុន្តែគួរឲ្យស្ដាយព្រោះត្រូវអវត្តមានសមាជិកម្នាក់
ចន្លោះមិនឃើញ
នៅថ្ងៃទី ២៣ខែមិថុនា ផលិតកម្មដ៏ល្បី SM បានប្រកាសថា ក្រុមចម្រៀង EXO នឹងត្រលប់មកសាជាថ្មី ប៉ុន្តែជាមួយសមាជិកត្រឹម ៨ប៉ុណ្ណោះ។
សមាជិកដែលមិនអាចចូលរួមជាមួយក្រុម ចេញបទថ្មីលើកនេះ គឺ Lay។ តាមផលិតកម្មបានបកស្រាយថា មូលហេតុដែលតារាប្រុសរូបនេះនឹងអវត្តមាន ពីព្រោះការងារមមាញឹកពេកក្នុងប្រទេសចិន។ អ្នកតំណាងខាងផលិតកម្មបាននិយាយថា៖ "Lay មានកិច្ចការត្រូវបំពេញ នៅប្រទេសចិន ហើយលោកក៏បានចេញមុខបញ្ជាក់ តាំងពីយូរមកហើយដែរ។ ជារឿងមួយគួរឲ្យសោកស្ដាយដែរ តែបន្ទាប់ពីបានពិភាក្សាជាមួយ Lay ហើយ ពួកយើងក៏សម្រេចថា លោកពិតជាមិនអាចចូលរួមចេញក្នុងអាល់ប៊ុមជាមួយក្រុមទេ ហើយលោកក៏មិនសប្បាយចិត្តដែរ ចំពោះការខកខាននេះ រឹតតែមិនចង់ឲ្យអ្នកគាំទ្រអាក់អន់ចិត្តដែរ”៕
ជាក់ស្ដែង EXO នឹងថតវីដេអូបទថ្មីក្នុងសប្ដាហ៍នេះហើយ ខណៈពេលដែល Lay កំពុងទទួលបានប្រជាប្រិយខ្លាំងពីសំណាក់អ្នកគាំទ្រនចិន តាមរយៈរឿង និងកម្មវិធីទូរទស្សន៍ជាច្រើន៕
ចុចអាន៖