សម្ដី Baekhyun ១ម៉ាត់គត់ធ្វើឲ្យ EXO-L ថៃរាប់ពាន់នាក់ធ្វើរឿងមួយដូចគ្នាបេះបិទ
- ច័ន្ទ, 12 មិថុនា 2017 05:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្ដី Baekhyun ១ម៉ាត់គត់ធ្វើឲ្យ EXO-L ថៃរាប់ពាន់នាក់ធ្វើរឿងមួយដូចគ្នាបេះបិទ
ចន្លោះមិនឃើញ
នៅពេលដែល ក្រុមចម្រៀងកូរ៉េដ៏ល្បី EXO ប្រគំតន្ត្រីនៅប្រទេសថៃ ម្នាក់ៗមានការភ្ញាក់ផ្អើលខ្លាំង ដោយសារឃើញអ្នកគាំទ្រ ក្រុមនេះស្ទើរទាំងអស់ (EXO-L) ពាក់អាវលឿង ជាមួយខោវប៊យដូចៗគ្នាបេះបិទ។
មូលហេតុនៅពីក្រោយ ភាពចៃដន្យនេះ កើតឡើងក្នុងសន្និសីទកាសែត "Model Press"កាលពីខែមុន នៅពេលដែល សមាជិកដ៏ក្រមិចក្រមើមរបស់ EXO Baekhyun និយាយពី ម៉ូដសំលៀកបំពាក់នារីរដូវក្ដៅបែបណា ដែលលោកតែងសម្លឹងមើល។
"សម្រាប់ខ្ញុំ ម៉ូដដែលស័ក្ដិសមគឺ ខោវប៊យ និងអាវយឺតពណ៌លឿង។ ខ្ញុំគិតថាអាវយឺតពណ៌លឿង មើលទៅគួរឲ្យស្រលាញ់ ហើយខ្ញុំក៏ចូលចិត្តពាក់ដែរ”។ Baekhyun និយាយ។
ដោយសារហេតុផលនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រនៅថៃម្នាក់ៗ ជ្រើសម៉ូដដែល តារាប្រុសរូបនេះស្រលាញ់ ពាក់ទៅទស្សនាការប្រគំតន្ត្រីរបស់ ក្រុមសំណព្វចិត្តរបស់ពួកគេ។ ដោយឡែកពេលបានឃើញ អ្នកគាំទ្រទាំងអស់ ស្លៀកពាក់ដូចគ្នា Baekhyun ក៏បាននិយាយក្នុងពេលសម្ដែងថា ពួកគេ (EXO-L) គឺជាមនុស្សជាទីស្រលាញ់ក្នុងចិត្តលោក៕
170610
— best baekhyun pics (@bestofbyunbaek) June 10, 2017
baekhyun: there are so many people wearing yellow shirts! you are all my ideal type~ 'ㅅ') pic.twitter.com/Mrbf6pXa31
*ចុចអាន៖