Ozil ថា​មិន​ចង់​ទៅ​ណា​ចោល​ Arsenal ទេ

  • 2017-07-13 02:23:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Mesut Ozil បាន​និយាយ​ថា​ខ្លួន​ចង់​នៅ​លេង​ឲ្យ​ Arsenal បន្ត​ទៀត​ហើយ​នឹង​ពិភាក្សា​ពី​អនាគត​ជាមួយ​ក្លឹប​ក្រោយ​ការ​ប្រកួត​ Pre-season នៅ​អូស្ត្រាលី​ និង​ចិន។

Mesut Ozil

កីឡាករ​វ័យ​២៨​ឆ្នាំ​​បាន​និយាយ​ថា៖ "ខ្ញុំ​មាន​បំណង​ចង់​នៅ​ជាមួយ Arsenal ហើយ​នៅ​ពេល​ដែល​ត្រឡប់​មក​ទីក្រុង​ឡុង​វិញ​ពួក​យើង​នឹង​រក​តុ​ចរចា​ពី​អនាគត។ ខ្ញុំ​តែង​តែ​មាន​អារម្មណ៍​ល្អ​ជាមួយ​ក្លឹប"។ មួយ​រយៈ​មុន​ខ្សែ​បម្រើ​ដែល​ផុត​កុងត្រា​ជាមួយ Arsenal នៅ​ឆ្នាំ​២០១៨ មាន​ក្លឹប​ជា​ច្រើន​ទាក់ទង​រូប​គេ​ទៅ​លេង​។

Arsenal កំពុង​ស្ថិត​នៅ​ប្រទេស​អូស្ត្រាលី​ដើម្បី​ប្រកួត​មិត្តភាព​​កម្ដៅ​សាច់ដុំ​នៅ​ទីនោះ​ រួច​នឹង​បន្ត​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​ចិន​ ដែល​តាម​ការ​គ្រោង​ទុក​គឺ​ត្រូវ​ប៉ះ​ Bayern Munich ​ថ្ងៃ​ទី​១៩ កក្កដា និង ប៉ះ​ Chelsea ថ្ងៃ​ទី​២២ កក្កដា៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ វីរ័ត្ន

អត្ថបទថ្មី