តំណាង Cellcard ឆ្លើយបំភ្លឺរឿងប្រព័ន្ធរអាក់រអួល
- 2014-11-09 23:51:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តំណាង Cellcard ឆ្លើយបំភ្លឺរឿងប្រព័ន្ធរអាក់រអួល
ចន្លោះមិនឃើញ
បន្ទាប់ពីអតិថិជនជាច្រើនមានការរអ៊ូរទាំ ទាក់ទាក់ទងនឹងការហៅទូរសព្ទមិនចេញមក នៅរសៀលនេះតំណាងក្រុមហ៊ុន Mobitel បានធ្វើការឆ្លើយបំភ្លឺ ជុំវិញបញ្ហាមួយចំនួន។
បុគ្គលិកផ្នែកបម្រើអថិជន បានរៀបរាប់ថា មូលហេតុ ដែលនាំឲ្យមានភាពរអាក់រអួលគឺ ដោយសារបញ្ហាបច្ចេកទេស ហើយសង្ឃឹមថា បញ្ហាទាំងអស់នឹងត្រូវដោះស្រាយរួចរាល់នៅថ្ងៃនេះ។ បញ្ហាបានកើតឡើងតាំងពីម៉ោង ១១ ទៅ ១២ ថ្ងៃត្រង់មកម៉្លេះ។ "យើងកំពុងធ្វើការដោះស្រាយផ្នែកបច្ចេកទេស លេខខ្លះអាចប្រើបានធម្មតាវិញហើយ ឬអតិថិជនអាចបិទហើយបើកវិញ។ ដូច្នេះបញ្ហានេះនឹងអាចដោះស្រាយបាននៅថ្ងៃនេះ”។
អតិថិជនប្រើប្រព័ន្ធ Cellcard ជាច្រើននាក់ តាំងពីថ្ងៃត្រង់មកបានត្អូញត្អែរ ពីភាពរអាក់រអួល ហៅទូរសព្ទមិនចេញ ដោយមិនដឹងមូលហេតុ៕
អត្ថបទ៖ មៃ សុខលីម