ភ្ញាក់ផ្អើល! អាមេរិក និង ជប៉ុនប្រើភ្លើងកម្លាំងខ្សោយជាងកម្ពុជាពាក់កណ្ដាល
- 2017-07-13 03:06:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភ្ញាក់ផ្អើល! អាមេរិក និង ជប៉ុនប្រើភ្លើងកម្លាំងខ្សោយជាងកម្ពុជាពាក់កណ្ដាល
ចន្លោះមិនឃើញ
ដូចដែលដឹងហើយថានៅប្រទេសកម្ពុជាមានប្រើភ្លើងកម្លាំង ២២០ វ៉ុល ដែលកម្លាំងប៉ុណ្ណេះអាចឲ្យគ្រឿងអេឡិចត្រូនិកដំណើរការបានដោយរលូន។ ដោយឡែកចំពោះប្រទេសធំៗមួយចំនួនឃើញថាមានប្រើភ្លើងកម្លាំងខ្សោយជាងនេះ។
ក្នុងនោះមានដូចជាប្រទេសជប៉ុនជាដើមដែលប្រើភ្លើងកម្លាំងត្រឹម ១០០ វ៉ុល ប៉ុណ្ណោះ។ មិនមានការបញ្ជាក់ច្បាស់លាស់ណាមួយពីមូលហេតុប្រើភ្លើងកម្លាំងខ្សោយដូចនេះឡើយ ប៉ុន្តែគេដឹងថាប្រទេសជប៉ុនមានប្រើភ្លើងក្នុងកម្រិតប្រេកង់ពីរផ្សេងគ្នា ដោយតំបន់ខាងលិច (រួមមានទីក្រុងតូក្យូ, យូកូហាម៉ា ឬ ហុកកៃដូ) មានប្រេកង់ ៥០ Hz និង តំបន់ខាងលិច (រូមមានទីក្រុងអូសាកា, ហ៊ីរ៉ូស៊ីម៉ា ឬ ក្យូតូ) មានប្រេកង់ ៦០ Hz។ យ៉ាងណាក្ដីឧបករណ៍ភាគច្រើនមិនរងការប៉ះពាល់ព្រោះកម្រិតប្រេកង់នេះឡើយ លើកលែងតែឧបករណ៍កំណត់ម៉ោងដូចជានាឡិកា ដែលអាចដើរខុសគ្នា។
ក្រៅពីប្រទេសជប៉ុននៅមានសហរដ្ឋអាមេរិកមួយទៀតដែលប្រើភ្លើងកម្លាំងខ្សោយត្រឹម ១១០ ទៅ ១២០ វ៉ុល ប៉ុណ្ណោះ។ ចំណែកប្រទេសដទៃដូចជានៅតំបន់អឺរ៉ុប និង អាស៊ី និយមប្រើភ្លើងកម្លាំងចន្លោះពី ២២០ ទៅ ២៤០ វ៉ុល៕
ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...
ចុចអាន៖
ព្រឹកនេះ មកមើលរោងចក្រផលិតរថយន្តធំៗនៅវៀតណាម មានក្រុមហ៊ុនណាខ្លះ?
បើមិនចង់ខកចិត្ត ទិញមិនស្តាយលុយ នេះអ្វីត្រូវដឹងពេលទៅរកទិញកាមេរ៉ានៅហាង