​ហេតុផលនេះហើយធ្វើឲ្យ អេឡិច ច័ន្ទត្រា ចេញ​ចូល​​អឺរ៉ុប​ដូចស្រុកកំណើត

  • 2017-07-13 09:38:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ដោយ​សារ​តែ​ការ​ងារ​សិល្បៈ​មិន​សូវ​សម្បូរ​នៅ​ក្នុង​រដូវ​កាល​នេះ​​តារា​ចម្រៀង​ អេឡិច ច័ន្ទត្រា បាន​សម្រេច​ចិត្ត​ចេញ​ទៅ​ច្រៀង​ក្រៅ​ប្រទេស​នៅ​ពាក់​កណ្ដាល​ខែ​សីហា​ នេះ​តាម​ការ​ស្នើ​សុំ​​ពី​បង​ប្អូន​ប្រជា​ពល​រដ្ឋ​ខ្មែរ​ដែល​រស់​នៅ​ទី​នោះ​។

អេឡិច ច័ន្ទត្រា បាន​ប្រាប់​ Sabay ថា​ លោក​ទៅ​ប្រទេស​អូស្ត្រាលី​នៅ​ពាក់​កណ្ដាល​ខែ​ សីហា​ ដល់​ពាក់​កណ្ដាល​ខែ​កញ្ញា នឹង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​។ មក​ដល់​ស្រុក​កំណើត​បាន​ប្រហែល​១០​ ថ្ងៃ​ ដល់​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ដដែល​ត្រូវ​ទៅ​ច្រៀង​នៅ​ប្រទេស​បារាំង​រយៈ​ពេល​១​ ខែ​ពេញ​បាន​វិល​មក​វិញ​។

“​បាទ​ខ្ញុំ​ចេញ​ទៅ​ច្រៀង​ ប្រទេស​អូស្ត្រាលី និង​ប្រទេស​បារាំង​ តាម​ការ​អញ្ជើញ​ពី​ពុក​ម៉ែ​បង​ ប្អូន​ដែល​គាត់​រស់​នៅ​ទី​នោះ​ផ្ទាល់​តែ​ម្ដង​ មិន​អាច​ខក​ខាន់​បាន​ឡើយ​។ ខ្ញុំ​ក៏​ សូម​អភ័យ​ទោស​ ពុក​ម៉ែ​បង​ប្អូន​ ​ទាំង​ពីរ​​ប្រទេស​ដែល​ខ្ញុំ​ទៅ​ច្រៀង​កំដរ​អារម្មណ៍​​បាន​មួយ​រយៈ​ពេល​​ខ្លី​"។ កំលោះ​សង្ហា​កូន​កាត់​ចិន​ រូប​នេះ​ថ្លែង​។

អេឡិច ច័ន្ទត្រា ជាមួយម្ដាយ​

ទោះ​បី​ជា​ អេឡិច ច័ន្ទត្រា ចេញ​ចូល​ក្រៅ​ប្រទេស​ដូច​ទៅ​ផ្សារ​ក្ដី តែ​​ក្រុម​ ELEX ENTERTAINMEN ​នៅ​តែ​ដំណើរ​ការ​ទៅ​មុខ​ជា​និច្ច​ ព្រោះ​មាន​​ក្រុម​ការ​ងារ​ជា​អ្នក​មើល​ខុស​ត្រូវ និង​ចាំ​ទទួល​រាល់​គ្រប់​កម្ម​វិធី​ដែល​អតិថិជន​ត្រូវ​ការ​៕

​ ចុចអាន៖ជុំវិញ អេឡិច ច័ន្ទត្រា

ចុចអាន៖ជុំវិញតារាជាតិ

ចុចអាន៖ពិត​អត់​? ពេជ្រ សោភា និង​ ឈឹម សក្កដា ដឹក​ដៃ​គ្នា​ចូល​រោង​ការ​​

អត្ថបទ៖ ឆុង ស៊ីណាន