ស្ដេច​មាន់​បំពង​ ​ចេញ​លក់​​ស្មាតហ្វូន​តម្លៃ​ ​១៦០​ ​ដុល្លារ

  • 2017-07-13 13:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kentucky Fried Chicken​ ​ឬ​គេ​និយម​ហៅ​កាត់​​ថា​ ​KFC​ ​ដែល​​ជា​ហាង​លក់​សាច់​​មាន​បំពង​ដ៏​ល្បី​មាន​ប្រភព​ពី​សហរដ្ឋអាមេរិក​ ​ទើប​ចេញ​លក់​ស្មាតហ្វូន​ពណ៌​ក្រហម​ឆ្អិនឆ្អៅ​សម្រាប់​អបអរ​ខួប​ ​៣០​ ​ឆ្នាំ​នៃ​ហាង​ពួក​គេ​ក្នុង​ទីក្រុង​ប៉េកាំង​ ​ប្រទេស​ចិន។

សហការ​ផលិត​ជា​មួយ​ក្រុមហ៊ុន​ ​Huawei​ ​ស្មាតហ្វូន​របស់​ ​KFC​ ​ប្រចាំ​ប្រទេស​ចិន​ ​គឺ​ជា​ម៉ូដែល​ ​Huawei Y7 Prime​ ​ដែល​មាន​ពណ៌ក្រហម​ ​អម​នឹង​ស្លាក​សញ្ញា​របស់​ ​KFC​ ​និង​ ​Huawei​ ​ហើយ​មាន​ផ្ទៃ​ខាង​មុខ​​ពណ៌​ក្នុង​ដ៏​រលោង។

ស្មាតហ្វូន​សម្រាប់​ខួប​ ​៣០​ ​ឆ្នាំ​នេះ​ ​មាន​ផលិត​តែ​ ​៥ ០០០​ ​គ្រឿង​ប៉ុណ្ណោះ​ ​ហើយ​ក្នុង​មួយ​គ្រឿង​មាន​តម្លៃ​ប្រមាណ​ ​១៦០​ ​ដុល្លារ​អាមេរិក៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទពេញនិយម